+855 16 757 168     samnob@keiladaily.com
KD Logo

៣ឆ្នាំមុនលេងឱ្យក្រុម B នៃក្លិបលីគទី៣បារាំងតែពេលនេះជិតក្លាយជាកីឡាករថ្លៃបំផុតរបស់ Spurs

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 1846

Tottenham Hotspur ខិតកាន់តែកៀកនឹងការព្រមព្រៀងទិញខ្សែបម្រើ Tanguy Ndombele ពី Lyon ហើយ នៅក្នុងតម្លៃឯតទគ្គកម្មរបស់ក្លិប គឺរហូតដល់៦៤លានផោន។

Spurs ត្រៀមកញ្ចប់លុយ៥៥លានផោនជូន Lyon ជាដំបូង ខណៈ៩លានផោនទៀតអាស្រ័យលើគុណផលជាក់ស្ដែងរបស់កីឡាករជម្រើសជាតិបារាំងវ័យ២២ឆ្នាំរូបនេះនៅ Premier League។

Ndombele បានវិវត្តខ្លួនយ៉ាងរហ័សក្លាយជាខ្សែបម្រើជម្រើសជាតិបារាំងដ៏ល្អមួយរូបនាពេលបច្ចុប្បន្ន ខណៈ៣ឆ្នាំមុន និយាយឱ្យចំគឺរដូវកាល២០១៥-១៦គេជាសមាជិកក្លិប Amiens ក្នុងលីគទី៣បារាំង ហើយពេលនោះគេមិនទាំងទាន់ឈានចូលក្រុមធំរបស់ក្លិបនេះផង ពោលគឺលេងក្នុងក្រុម B របស់ក្លិប។


Ndombele លេងឱ្យ Lyon ដំបូងលើកិច្ចសន្យាខ្ចីក្នុងរដូវកាល២០១៧-១៨ មុនចូលក្លិបយក្សបារាំងមួយនេះជាអចិន្ត្រៃយ៍ក្នុងរដូវក្ដៅ២០១៨ តម្លៃ៨លានអឺរ៉ូ។ ស្ទីលលេងរបស់គេត្រូវបានប្រដូចទៅនឹងអតីតខ្សែបម្រើ Chelsea និងហ្គាណា Michael Essien៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ Dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖