+855 16 757 168     samnob@keiladaily.com
KD Logo

De Ligt រំពឹងបង្ហាញខ្លួននៅ Juventus ថ្ងៃចន្ទនេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 583

ប្រភពព័ត៌មានក្នុងប្រទេសអ៊ីតាលីរាយការណ៍ថាខ្សែការពារ Matthijs de Ligt នឹងត្រូវបានប្រកាសជាកីឡាកររបស់ Juventus នៅថ្ងៃចន្ទទី១ខែកក្កដាឆ្នាំ២០១៩នេះ។

ប្រធានក្រុម Ajax វ័យ១៩ឆ្នាំរូបនេះត្រូវបានក្លិបធំៗជាច្រើនប្រាថ្នា រួមទាំង Barcelona, Paris St Germain និង Manchester United តែទីបំផុត Juventus ជាអ្នកឈ្នះការប្រជែងដ៏តានតឹងនេះ។

កាសែត Tuttosport របស់អ៊ីតាលីផ្សាយលើទំព័រមុខថ្ងៃអាទិត្យម្សិលមិញថា Juventus បានឈានដល់ការព្រមព្រៀងជាមួយ Ajax ដើម្បីទិញយកខ្សែការពារជម្រើសជាតិហុល្លង់ដ៏មានទេពកោសល្យខាងលើក្នុងតម្លៃ៧០លានផោន។

ប្រភពដដែលថែមទាំងបានអះអាងថា De Ligt បានព្រមព្រៀងលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយក្លិបសេះបង្កង់លើបៀវត្សរ៍១០.៧៥លានផោនក្នុងមួយឆ្នាំ លើកិច្ចសន្យា៥ឆ្នាំ។

លើសពីនេះ Juventus ហាក់បង្ហើបតម្រុងពីការមកដល់របស់ De Ligt តាមរយៈការបង្ហោះវីដេអូរយៈពេល៨វិនាទីលើ Twitter ម្សិលមិញ អមដោយអក្សរថា៖ «តើអ្វីដែលធ្វើឱ្យយើងឃ្លាតគ្នា? មកដល់ឆាប់ៗនេះ ១.០៧.២០១៩»៕


ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ Tuttosport

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖