+855 16 757 168     samnob@keiladaily.com
KD Logo

Mane ប៉េលើកទី១មិនចូលតែបន្ទាប់មករកបាន២គ្រាប់វិញជួយសេណេហ្គាល់ឡើងវគ្គ១៦ក្រុមពានទ្វីបអាហ្វ្រិក

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 587

ខ្សែប្រយុទ្ធដ៏មុតស្រួចរបស់ Liverpool: Sadio Mane រកបាន២គ្រាប់ម្នាក់ឯងសម្រាប់ក្រុមជម្រើសជាតិសេណេហ្គាល់ក្នុងជ័យជម្នះ៣-០លើ កេនយ៉ា យប់ថ្ងៃចន្ទទី១ខែកក្កដា ហើយឡើងទៅវគ្គ១៦ក្រុមចុងក្រោយ Africa Cup of Nations ក្នុងនាមក្រុមលេខ២ពូល C។

ពីដំបូង Mane បានស៊ុតបាល់ពិន័យ១១ម៉ែត្រក្នុងនាទី២៩ តែត្រូវអ្នកចាំទីកេនយ៉ា Patrick Matasi សង្គ្រោះបាន។ រហូតទាល់តែវគ្គទី២ទើបសេណេហ្គាល់ផ្ដើមបំបែកពងមាន់កេនយ៉ាដោយជោគជ័យ តាមរយៈកីឡាករ Ismaila Sarr ក្នុងនាទី៦៣ មុនពេល Mane បំប៉ោងទីបានសម្រេចក្នុងនាទី៧១។ ក្នុងនាទី៧៨ Mane ស៊ុតបាល់ពិន័យ១១ម៉ែត្រជាថ្មីដោយជោគជ័យ។

សេណេហ្គាល់ នឹងប្រឈមជាមួយ អ៊ុយហ្គង់ដា ក្នុងវគ្គ១៦ក្រុមចុងក្រោយនៅថ្ងៃទី៥ខែកក្កដា៕



ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖