+855 16 757 168     samnob@keiladaily.com
KD Logo

Atletico ទិញបាន Joao Felix ពី Benfica ក្នុងតម្លៃថ្លៃបំផុតទី៥ក្នុងប្រវត្តិសាស្ត្រ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 738

ក្លិប Atletico Madrid ទិញបានខ្សែប្រយុទ្ធព័រទុយហ្គាល់វ័យ១៩ឆ្នាំ Joao Felix ពី Benfica ហើយ ក្នុងតម្លៃ១២៦លានអឺរ៉ូ ដែលជាតម្លៃថ្លៃបំផុតទី៥ក្នុងប្រវត្តិសាស្ត្រ បន្ទាប់ពី Neymar, Mbappe, Coutinho និង Ousmane Dembele។ 


Benfica បានយល់ព្រមលក់ Felix ឱ្យ Atletico ក្នុងកិច្ចព្រមព្រៀងបង់រំលស់ជាដំណាក់កាល ខណៈ Atletico ឱ្យថ្លៃលើស release clause ចំនួន៦លានអឺរ៉ូ។ 

Felix ចុះកិច្ចសន្យា៧ឆ្នាំជាមួយ Atletico។ 


ទន្ទឹមនឹងការមកដល់របស់ Felix ក្លិបយក្សអេស្ប៉ាញមួយនេះក៏បានចុះកិច្ចសន្យា៣ឆ្នាំជាមួយខ្សែបម្រើប្រយុទ្ធម៉ិកស៊ីកូ Hector Herrera ដោយគ្មានតម្លៃផ្ទេរ និងទិញបានខ្សែការពារកណ្ដាល Felipe ពី Porto តម្លៃ២០លានអឺរ៉ូ៕

ប្រែសម្រួល៖ សិរីមង្គល

ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖