ក្លិប Atletico Madrid បានចោទក្លិប Barcelona និងខ្សែប្រយុទ្ធ Antoine Griezmann ថាគ្មានការគោរពចំពោះក្លិបនិងអ្នកគាំទ្ររាប់លាននាក់ ដោយសារពួកគេបានលួចចរចាជាមួយគ្នាជាច្រើនខែមកហើយ។
Atletico បានបដិសេធសំណើរបស់ Barca ហើយបានបង្គាប់ឱ្យ Griezmann ចូលហាត់ pre-season ជាមួយ Atletico។
Atletico ចេញសេចក្ដីថ្លែងការណ៍ថាកាលពីថ្ងៃទី១៤ខែឧសភា Griezmann បានប្រាប់ក្លិបថាគេនឹងចេញពីក្លិបនៅដំណាច់រដូវកាល២០១៨-១៩។ ប៉ុន្មានថ្ងៃក្រោយមក ក្លិបក៏បានដឹងរឿងថាតាមពិត Griezmann និង Barcelona បានឈានដល់ការព្រមព្រៀងគ្នាតាំងពីខែមីនា គឺប៉ុន្មានថ្ងៃក្រោយប្រកួត Champions League ជើងទី៣ទល់នឹង Juventus រួច និងបានលួចចរចាលក្ខខណ្ឌផ្ទាល់ខ្លួនជាមួយគ្នាតាំងពីពាក់កណ្ដាលខែកុម្ភៈមក។
Atletico សង្កត់ធ្ងន់ថានោះជាការបំពានពេលវេលាកំណត់ជាក់លាក់ដោយច្បាប់ និងបំពានមូលដ្ឋានសុចរិតភាពនៃការប្រកួតប្រជែងកីឡាគ្រប់ប្រភេទ។
ដោយឡែក នៅថ្ងៃ Barcelona បង្ហាញខ្សែបម្រើ Frenkie de Jong លោកប្រធានក្លិប Josep Bartomeu បានបង្ហើបថាលោកដឹងថាខ្សែការពារ Matthijs de Ligt នឹងលេងនៅទីណារដូវកាលក្រោយ តែលោកមិននិយាយអ្វីលើសពីនេះទេ៕
ប្រែសម្រួល៖ គជសារ
ប្រភព៖ BBC
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖