+855 16 757 168     samnob@keiladaily.com
KD Logo

Messi រងការបណ្ដាញចេញលើកដំបូងក្នុងពេល១៤ឆ្នាំមកនេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 539

អាហ្សង់ទីន បានផ្ដួល ឈីលី ២-១ ក្នុងវគ្គដណ្ដើមយកលេខ៣ពាន Copa America 2019 ព្រឹកថ្ងៃអាទិត្យទី៧ខែកក្កដានេះ។ 


Sergio Aguero និង Paulo Dybala ស៊ុតម្នាក់១គ្រាប់ក្នុងនាទីទី១២និង២២ មុនពេល Arturo Vidal ស៊ុតបាល់ពិន័យ១១ម៉ែត្រក្នុងនាទី៥៩។ 

តែប្រធានបទដែលគេនិយាយអំពីច្រើនជាងគេ គឺកាតក្រហមលើ Lionel Messi។ 


ក្នុងនាទី៣៧ អាជ្ញាកណ្ដាលពិន័យកាតក្រហមលើ Messi និង Gary Medel បន្ទាប់ពីជែងបាល់គ្នា។ Messi ត្រូវបានឃើញប៉ះ Medel ដែលពាំងបាល់ ពីក្រោយបន្តិច រួច Medel បានបែរមកច្រានទ្រូង Messi និងពើងមុខផ្អឹបនឹង Messi។ រូបភាពយឺតៗបង្ហាញថា Messi ហាក់មិនប្រតិកម្មបែបកម្រោលទល់ Medel វិញទេ តែអាជាកណ្ដាលឱ្យកាតក្រហមទាំង២នាក់។ 


នោះជាកាតក្រហមលៀកទី១របស់ Messi ក្នុងពេល១៤ឆ្នាំមកនេះ ខណៈកាតក្រហមដំបូងបង្អស់ក្នុងអាជីពរបស់គេគឺពេលចូលលេងឱ្យជម្រើសជាតិអាហ្សង់ទីនលើកដំបូងកាលពី១៤ឆ្នាំមុន។ នៅ Barcelona តារាឆ្នើមរូបនេះមិនដែលរងការបណ្ដេញចេញឡើយ៕


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖