+855 16 757 168     samnob@keiladaily.com
KD Logo

Atletico បើកនីតិវិធីពិន័យ Griezmann ដែលមិនមកហាត់តាមការតម្រូវ ខណៈកុងត្រានៅជ្រងោៗ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 626

Atletico Madrid កំពុងបើកនីតិវិធីដើម្បីពិន័យខ្សែប្រយុទ្ធ Antoine Griezmann ដែលមិនបង្ហាញខ្លួននៅកន្លែងហ្វឹកហាត់កាលពីថ្ងៃអាទិត្យទី៧ខែកក្កដាឆ្នាំ២០១៩។ 


Griezmann កំពុងស្ថិតក្នុងដំណាក់កាលផ្ទេរទៅ Barcelona បន្ទាប់ពីគេបានប្រាប់ Atletico ២ខែមុនថានឹងចេញពី Atletico។ 

តែបន្ទាប់ពី Atletico ដឹងរឿងថា Barcelona និងខ្សែប្រយុទ្ធបារាំងរូបនេះបានលួចចរចាគ្នាក្នុងពាក់កណ្ដាលខែកុម្ភៈហើយបានឯកភាពគ្នាតាំងពីខែមីនានោះ Atletico ឆេះដុំ ចោទភាគីទាំង២នេះថាគ្មានការគោរព និងទាមទារឱ្យ Griezmann ចូលហាត់ pre-season ជាមួយមិត្តរួមក្រុមជាធម្មតាដោយសារគេនៅជាប់កុងត្រានៅទីនេះនៅឡើយ។ សម្រាប់ Barcelona វិញ Atletico ទាមទារឱ្យបង់ផ្ដាច់កុងត្រាតម្លៃ១២០លានអឺរ៉ូទាំងដុលតែម្ដង ដោយមិនអនុញ្ញាតឱ្យបង់រំលស់ជាដំណាក់កាលឡើយ។ 


តែអតីតយុវជន Real Sociedad ខាងលើ បានធ្វើឱ្យទំនាក់ទំនងជាមួយ Atletico កាន់តែល្អក់កករ ដោយមិនមកហាត់តាមការតម្រូវរបស់ក្លិប៕


ប្រែសម្រួល៖ រាជសម្ភារ

ប្រភព&រូបថត៖ Dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖