+855 16 757 168     samnob@keiladaily.com
KD Logo

ទើបទិញមកវិញឆ្នាំមុន ឥឡូវ Real Madrid ចង់វ៉ៃចេញ Mariano Diaz លើកទី២ក្នុងតម្លៃធូរខ្លាំង

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 881

Real Madrid ដាក់លក់ខ្សែប្រយុទ្ធ Mariano Diaz ក្នុងរដូវក្ដៅ២០១៩នេះក្នុងតម្លៃត្រឹម១៨លានផោនប៉ុណ្ណោះ។ 


កីឡាករវ័យ២៥ឆ្នាំរូបនេះត្រូវបាន Real លក់ចេញម្ដងហើយទៅឱ្យ Lyon ក្នុងរដូវក្ដៅ២០១៧ តែដោយសារគេលេងបានល្អនៅ Ligue 1 ក្លិបយក្សអេស្ប៉ាញក៏បានទិញគេត្រលប់មក Bernabeu ជាថ្មីក្នុងេដូវក្ដៅ២០១៨ តម្លៃ២៣លានអឺរ៉ូ ហើយឱ្យពាក់អាវលេខ៧របស់ Cristiano Ronaldo ទៀត។

តែឥឡូវ ក្រោយការមកដល់របស់ Eden Hazard និង Luka Jovic នោះ Mariano អស់កៅអីអង្គុយនៅ Real ហើយ។ 

សូមរំឭកថារដូវកាលមុន Mariano ចូលលេងបាន១៣លើកក្នុង La Liga ហើយស៊ុតចូល៣គ្រាប់៕


ប្រែសម្រួល៖ ប៊ុនតឺម

ប្រភព&រូបថត៖ Mirror

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖