+855 16 757 168     samnob@keiladaily.com
KD Logo

ក្លិប Premier League មួយកំពុងពិចារណា Balotelli ដែលកំពុងទំនេរគ្មានក្លិប

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 658

ក្លិប West Ham United កំពុងពិចារណាជម្រើសមួយលើ Mario Balotelli បន្ទាប់ពីគេបានផុតកិច្ចសន្យាជាមួយ Marseille។ 


West Ham ក្នុងរដូវក្ដៅ២០១៩នេះ បានលក់ចេញ Marko Arnautovic, Lucas Perez និងបញ្ចប់កុងត្រា Andy Carroll ហើយពួកគេក៏កំពុងបើកចំហចំពោះសំណើលើ Javier Hernandez (Chicharito) Jordan Hugill ផងដែរ។ 

លោក Manuel Pellegrini ចង់បានខ្សែប្រយុទ្ធ Maxi Gomez របស់ Celta Vigo តែគេជិតចូលរួម Valencia ទៅហើយ។ 

Callum Wilson ក៏ជិតចុះកុងត្រាថ្មីមានថ្លៃនឿយហត់១០០,០០០ផោនក្នុងមួយសប្ដាហ៍ជាមួយ Bournemouth ដែរ។ 


ដូច្នេះពេលនេះ Balotelli កំពុងស្ថិតក្នុងជម្រើសមួយនៃការពិចារណារបស់ West Ham ខណៈតារាអ៊ីតាលីវ័យ២៨ឆ្នាំរូបនេះកំពុងទំនេរគ្មានក្លិប ក្រោយចេញពីក្លិបបារាំង៕


ប្រែសម្រួល៖ សានីត 

ប្រភព៖ Daily Mirror

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖