+855 16 757 168     samnob@keiladaily.com
KD Logo

ខ្សែ​ប្រយុទ្ធ​ជម្រើស​ជាតិបែលហ្ស៊ិក​បន្តកិច្ចសន្យាថ្មីរយៈពេលវែងជាមួយ Liverpool

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 211

ខ្សែប្រយុទ្ធជម្រើសជាតិបែលហ្ស៊ិក Divock Origi បានចុះកិច្ចសន្យាថ្មីរយៈពេលវែងជាមួយ Liverpool។

កីឡាករវ័យ២៤ឆ្នាំរូបនេះបានផ្លាស់ពី Lille មក Liverpool ក្នុងឆ្នាំ២០១៤ក្នុងតម្លៃ១០លានផោន ដោយចុះកិច្ចសន្យា៥ឆ្នាំ ហើយត្រូវបាន Liverpool បញ្ចេញឱ្យក្លិបផ្សេងខ្ចី២រដូវកាល។

តែគេបានត្រលប់មក Anfield វិញជាមួយនឹងការជះឥទ្ធិពលដល់ក្រុមហង្សក្រហមរដូវកាលមុន ពិសេសបានស៊ុតចូល Barcelona ២គ្រាប់ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពាន Champions League មុនពេលស៊ុត១គ្រាប់ទៀតក្នុងវគ្គផ្ដាច់ព្រ័ត្រដើម្បីធានាជ័យជម្នះលើ Tottenham។

Origi និយាយថាគេតែងតែមានអារម្មណ៍ចង់បន្តនៅជាមួយ Liverpool។ គេសង្កត់ធ្ងន់ថាដូចមានអ្វីមួយពិសេសក្នុងការបន្តនៅទីនេះ៕


ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖