+855 16 757 168     samnob@keiladaily.com
KD Logo

គ្រាប់បាល់ចុងម៉ោងរបស់កូនកាត់ហុល្លង់ជួយនីហ្សេរីយ៉ាឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានទ្វីបអាហ្វ្រិក

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 388

ខ្សែការពារកណ្ដាលកូនកាត់ហុល្លង់ William Troost-Ekong រកបានគ្រាប់បាល់ជ័យជម្នះដ៏រំភើបនៅក្នុងនាទី៨៩ ជួយ នីហ្សេរីយ៉ា ផ្ដួល អាហ្វ្រិកខាងត្បូង ២-១ យប់ថ្ងៃពុធទី១០ខែកក្កដា ហើយឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ Africa Cup of Nations។

ខ្សែបម្រើស្លាប Samuel Chukwueze របស់ Villarreal បានបើកការនាំមុខក្នុងនាទី២៧សម្រាប់នីហ្សេរីយ៉ា នៅពេលគេទទួលបាល់បញ្ជូនពី Alex Iwobi។ នៅនាទី៧១ Bongani Zungu តែតតាមស្មើឱ្យអាហ្វ្រិកខាងត្បូង។ ដំបូងគ្រាប់បាល់នេះត្រូវបានលើកទង់អកហ្សឺ តែក្រោយពិនិត្យ VAR ឃើញថាបាល់បានប៉ះនឹងកីឡាកររបស់នីហ្សេរីយ៉ា មុនពេលទៅដល់ Zungu។

តែសមាជិកក្លិប Udinese វ័យ២៥ឆ្នាំ Troost-Ekong ដែលធ្លាប់លេងឱ្យជម្រើសជាតិហុល្លង់U19 និង U20 រកបានជ័យជម្នះសម្រាប់នីហ្សេរីយ៉ាក្នុងនាទី៨៩។

នីហ្សេរីយ៉ា ពេលនេះកំពុងរង់ចាំអ្នកឈ្នះរវាង កូឌីវ័រ និង អាល់ហ្សេរី យប់ទី១១កក្កដានេះ ដើម្បីប៉ះគ្នាក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅថ្ងៃអាទិត្យ។


ដោយឡែក សេណេហ្គាល់ ក៏បានឡើងទៅវគ្គ៤ក្រុមចុងក្រោយដែរក្រោយផ្ដួល បេនីន ១-០ តាម​រយៈ​គ្រាប់​បាល់​របស់​ខ្សែ​បម្រើ Everton: Idrissa Gueye និងកំពុងរង់ចាំអ្នកឈ្នះរវាង ម៉ាដាហ្គាស្កា និង ទុយនេស៊ី៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖