+855 16 757 168     samnob@keiladaily.com
KD Logo

Lampard ដឹកនាំ Chelsea ប្រកួតលើកដំបូងប៊ិះឈ្នះក្នុងជំនួបមិត្តភាពនៅអៀរឡង់

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 829

អ្នកចាត់ការថ្មី Frank Lampard វិះទទួលបានជ័យជម្នះក្នុងការដឹកនាំ Chelsea លើកដំបូង តែបានត្រឹមស្មើដោយគ្រាប់បាល់ចុងម៉ោងរបស់ក្រុមម្ចាស់ផ្ទះអៀរឡង់ Bohemians។

ខ្សែប្រយុទ្ធបែលហ្ស៊ិក Batshuayi បានបើកការនាំមុខក្នុងនាទីទី៨ ដោយស៊ុតបាល់ឡងពីការស៊ុតដំបូងរបស់ Kenedy។

តែនៅនាទីចុងក្រោយនៃការប្រកួត Eric Molloy ស៊ុតឱ្យ Bohemians តាមស្មើ។

សូមបញ្ជាក់ថា យប់មិញ Lampard ដែលចូលដឹកនាំក្រុម Chelsea ជំនួសលោក Maurizio Sarri នោះ បានដាក់ជម្រើស១១នាក់ដាច់ដោយឡែកពីគ្នាក្នុងវគ្គនីមួយៗ ដោយលាយឡំរវាងកីឡាករមានបទពិសោធនិងកីឡាករយុវជន។

តួយ៉ាង Batshuayi, Danny Drinkwater, Cesar Azpilicueta និង Pedro លេងក្នុងឈុតជាមួយយុវជន Marc Guehi, Dujon Sterling និង Conor Gallagher ក្នុងវគ្គទី១។

នៅវគ្គទី២ Lampard ដាក់កីឡាករដែលក្លិបផ្សេងខ្ចីរដូវកាលមុន ដូចជា Kurt Zouma, Tiemoue Bakayoko, Lewis Baker និង Izzy Brown ជាដើម៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖