+855 16 757 168     samnob@keiladaily.com
KD Logo

ក្លិបទួរគីចេញមកបញ្ជាក់ពីលទ្ធភាពនៃការផ្ទេរ Ozil ពី Arsenal

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 349

ក្លិប Fenerbahce របស់ទួរគី និយាយថាពួកគេមិនមានលទ្ធភាពផ្នែកសេដ្ឋកិច្ចគ្រប់គ្រាន់ដើម្បីទិញខ្សែបម្រើប្រយុទ្ធ Mesut Ozil ពី Arsenal ទេ។

អតីតតារាឆ្នើមនៃក្រុមជម្រើសជាតិអាល្លឺម៉ង់ដែលមានឈាមជ័រទួរគីវ័យ៣០ឆ្នាំរូបនេះ ត្រូវបានភ្ជាប់នឹងការផ្ទេរទៅក្លិបយក្សទួរគីក្នុងរដូវក្ដៅ២០១៩នេះ។

តែ Fenerbahce ចេញសេចក្ដីថ្លែងការណ៍បញ្ជាក់ថា៖ «ក្រោមលក្ខខណ្ឌសេដ្ឋកិច្ចរបស់យើងបច្ចុប្បន្ន ការបោះជំហានបែបនេះគឺមិនអាចទៅរួចឡើយសម្រាប់ភាគីទាំងពីរ»។

សូមរំឭកថា Ozil បានផ្លាស់ពី Real Madrid ចូល Arsenal ក្នុងឆ្នាំ២០១៣ ក្នុងតម្លៃ៤២លានផោន ដែលជាតម្លៃឯតទគ្គកម្មរបស់ Arsenal ពេលនោះ។

អតីតសមាជិក Werder Bremen និង Schalke 04 ខាងលើ បានចុះកិច្ចសន្យាថ្មីជាមួយ Arsenal ក្នុងឆ្នាំ២០១៨ មានប្រាក់សប្ដាហ៍ខ្ពស់បំផុតក្នុងក្លិបនេះ គឺ៣៥០,០០០ផោនក្នុងមួយសប្ដាហ៍៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖