+855 16 757 168     samnob@keiladaily.com
KD Logo

ការយល់ឃើញរបស់ចាន់ វឌ្ឍនាកា លើកីឡាករវ័យក្មេងបឹងកេត ក្រោយវិលចូលទ្រនំចាស់ជាថ្មី 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 404

ក្រោយវិលត្រលប់ទៅកាន់ទ្រនំចាស់វិញ ខ្សែប្រយុទ្ធឆ្នើម ចាន់ វឌ្ឍនាកា បង្ហាញចំណាប់អារម្មណ៍ផ្ទាល់ខ្លួនថា ទោះបឹងកេតបច្ចុប្បន្នមានកីឡាករក្មេងៗច្រើនជាងមុន តែមើលឃើញ យុវជនទាំងនេះមានឆន្ទៈ និងស្មារតីហ្វឹកហាត់ខ្ពស់ ដើម្បីប្រជែងយកឱកាសបង្ហាញសមត្ថភាពក្នុងការប្រកួតនានា។

ម្ចាស់អាវលេខ១១របស់ក្រុមជើងឯកលីគកំពូល៣សម័យអះអាងសប្បាយចិត្តចំពោះការហ្វឹកហាត់ជាមួយមិត្តរួមក្រុមវ័យក្មេងថ្មីៗនាពេលកន្លងមក ព្រោះដំណើរការយ៉ាងរលូន ហើយអ្វីដែលកាន់តែរីករាយទៀតនោះ គឺគេទទួលបានការស្វាគមន៍យ៉ាងកក់ក្ដៅពីសមាជិកទាំងមូល។


តារាឆ្នើមកម្ពុជាវ័យ២៥ឆ្នាំ មានបទពិសោធលេងនៅក្រៅប្រទេសក្នុងរយៈពេល៣ឆ្នាំចុងក្រោយ ដោយដំបូងគេបានចាយពេល១រដូវកាល២០១៧ជាមួយក្លិបជប៉ុន Fujieda MYFC។ បន្ទាប់មក គេបានចូលរួមក្លិបយក្សម៉ាឡេស៊ី Pahang FA ក្នុងឆ្នាំ២០១៨ និងបានលេងជុំទី១នៃលីគកំពូលម៉ាឡេស៊ី តែនៅពាក់កណ្ដាលទី២នៃរដូវកាលនោះគេបានមកបឹងកេតវិញ។

នៅដើមឆ្នាំ២០១៩នេះ ខ្សែប្រយុទ្ធល្បីកម្រិតតំបន់អាស៊ីអាគ្នេយ៍របស់កម្ពុជា បានទៅប្រឡូកអាជីពនៅលីគកំពូលម៉ាឡេស៊ីលើកទី២ ដោយចូលរួម PKNS ហើយបានលេងក្នុងជម្រើស១១នាក់ដំបូងញឹកញាប់ក្នុងជុំទី១ មុនចែកផ្លូវគ្នាពេលដោះដូរកីឡាករត្រៀមជើងទី២។ ដូចលើកមុនដែរ វឌ្ឍនាកា បានវិលមកកម្ពុជាវិញហើយចូលរួមបឹងកេត តែលើកនេះគេចុះកុងត្រាថ្មីជាមួយក្លិបអ្នកស្រី ពុធ ធីតា ដល់ទៅ៣ឆ្នាំ និងបានមើលរំលងសំណើពីក្លិបនៃលីគកំពូលថៃ៕


ផ្ដល់សិទ្ធិ ៖ PNN Sports
រូបភាព ៖ CNCC



សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖