+855 16 757 168     samnob@keiladaily.com
KD Logo

ទុយនេស៊ីបញ្ចប់អភិនីហាររបស់ម៉ាដាហ្គស្ការក្នុងពានទ្វីបអាហ្វ្រិក

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 424

អភិនីហាររបស់ម៉ាដាហ្គាស្ការក្នងពាន Africa Cup of Nations 2019 បានចប់ត្រឹមវគ្គ៨ក្រុមចុងក្រោយ ដោយត្រូវ ទុយនេស៊ី ស៊ី៣-០ តាមរយៈគ្រាប់បាល់របស់ Sassi ក្នុងនាទី៥២, Msakni ក្នុងនាទី៦០ និង Sliti ក្នុងនាទី៩០+៣។


ម៉ាដាហ្គាស្ការដែលទើបឡើងដល់ជុំផ្ដាច់ព្រ័ត្រពានទ្វីបអាហ្វ្រិកលើកទី១ក្រោយតស៊ូតាំងពីវគ្គជម្រុះជុំបឋមមក និងមានកីឡាករលេងនៅលីគទាបៗរបស់បារាំងនិងនៅលីគកំពូលថៃ មានលំដាប់១០៨ពិភពលោក ហើយមានគ្រូបង្វឹកជាគ្រូនៃក្លិបមួយនៅលីគទី៤បារាំងផងនោះ បានបង្កភាពភ្ញាក់ផ្អើល ដោយស៊ីអតីតជើងឯក៣សម័យ នីហ្សេរីយ៉ា យកលេខ១ ក្នុងពូល និងស៊ី កុងហ្គោ ក្នុងវគ្គ១៦ក្រុមចុងក្រោយ។ 


តែយប់មិញ ពួកគេគ្មានភាពគំរាមកំហែងដល់ ទុយនេស៊ី ឡើយ។ 

ទុយនេស៊ី នឹងជួប សេណេហ្គាល់ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនៅថ្ងៃអាទិត្យ ខណៈ អាល់ហ្សេរី ដែលឈ្នះ កូឌីវ័រ ដោយបាល់ប៉េណាល់ទីយប់មិញ នឹងជួប នីហ្សេរីយ៉ា៕



ប្រែសម្រួល៖ ប៊ុនតឺម

ប្រភព៖ BBC 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖