+855 16 757 168     samnob@keiladaily.com
KD Logo

លក្ខន្តិកៈខ្លះៗពីការប្រកួត National Futsal Cup 2019

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 127


ការប្រកួតហ្វូតសាលពានរង្វាន់ថ្នាក់ជាតិ ឬ National Futsal Cup 2019 បានចាប់ពូលរួចរាល់ហើយនៅថ្ងៃព្រហស្បតិ៍ ទី១១ ខែ​កក្កដា ដោយមានចំនួន៤ពូល និងមួយពូលមាន៥ក្រុម។ 

សម្រាប់ការចាប់ពូលនេះ បែងចែកជា៣ក្រឡ ដោយក្រឡទីមួយ គឺក្រុមលេខ១ដល់លេខ៤ នៅឆ្នាំ២០១៨ ហើយក្រឡទី២ ចាប់ពីក្រុមលេខ៥ដល់លេខ៨ឆ្នាំមុន។ ចំណែកក្រឡទី៣ គឺក្រុមថ្មីដែលបានដាក់ពាក្យឆ្នាំនេះ មានចំនួន១២ក្រុម។


លោក ឃុល ភីរម្យ នាយកផ្នែកអភិវឌ្ឍន៍ហ្វូតសាលជាតិប្រចាំសហព័ន្ធកីឡាបាល់ទាត់កម្ពុជាឲ្យដឹងថា វគ្គសន្សំពិន្ទុត្រូវបែងចែកជាពីរដំណាក់កាល ដោយលើកដំបូងក្រុមលេខ១ និងលេខ២ តាមពូលនីមួយបូកទាំងក្រុមលេខ៣ល្អជាងគេចំនួន២ សរុប១០ក្រុមឆ្លងទៅកាន់វគ្គចែកពូលដំណាក់កាលទី២ ដែលមានពីរពូល។


លោក ឃុល ភីរម្យ

បន្ទាប់ពីចប់ដំណាក់កាលទី២ ក្រុមលេខ១ និងលេខ២ ក្នុងពូលទាំង២នៅដំណាក់កាលទី២ ត្រូវឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ មុនឆ្ពោះទៅកាត់សេចក្ដីយកជើងឯក។

ថ្នាក់ដឹកនាំដដែលបញ្ជាក់ថា ការប្រកួតផ្លូវការនឹងចាប់ផ្ដើមពីថ្ងៃទី១៣ ខែកក្កដា ដល់ថ្ងៃទី២៩ ខែកញ្ញា។ 


លោក ឃុល ភីរម្យ រំពឹងថា កីឡាករឆ្នាំ២០១៩នេះនឹងកើនសមត្ថភាពច្រើនជាងមុន ដោយសារក្រុមកាន់តែច្រើនចូលរួម បូករួមទាំងសន្ទុះគាំទ្រដ៏ខ្លាំងថែមទៀត។ លោកសង្ឃឹ​មថា នឹងអាចរើសបានកីឡាករឆ្នើមៗចូលរួមជម្រើសជាតិសម្រាប់ព្រឹត្តិការណ៍ AFF Futsal Championship 2019 នៅខែតុលា ឆ្នាំ២០១៩ ខាងមុខ៕


អត្ថបទ​ ៖ អភ័យវង្ស
រូបភាព ៖ Cambodia Futsal 


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖