+855 16 757 168     samnob@keiladaily.com
KD Logo

James អាចចូលរួមក្លិបគូប្រជែងក្បែរក្លៀក Real Madrid

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1092

សារព័ត៌មានកីឡាដ៏ធំរបស់អេស្ប៉ាញ MARCA ចុះផ្សាយថាខ្សែបម្រើប្រយុទ្ធ James Rodriguez អាចចូលរួម Atletico Madrid ក្នុងរដូវក្ដៅនេះ ដោយដំណើរការផ្ទេរបោះជំហានរាងកៀកបន្តិចហើយ។ 


មួយរយៈចុងក្រោយនេះ Napoli ត្រូវបានមើលឃើញថាជាក្លិបដែលចាប់អារម្មណ៍ James ខ្លាំងជាងគេ ដ្បិតអ្នកចាត់ការ Carlo Ancelotti ជាគ្រូចាស់របស់ James និងជាអ្នកទិញគេចូល Real Madrid។ 


តែពេលនេះ MARCA រាយការណ៍ថាអតីតសមាជិក Porto និង Monaco វ័យ២៨ឆ្នាំខាងលើ អាចផ្លាស់ទៅចូលរួម Atletico យ៉ាងគួរឱ្យភ្ញាក់ផ្អើល ព្រោះ Atletico ក៏ពេញចិត្តគុណភាពដែលគេមាន ហើយ James ផ្ទាល់ក៏ចង់រស់នៅក្នុងរាជធានីនៃប្រទេសអេស្ប៉ាញផងដែរ។ 


២រដូវកាលចុងក្រោយ សមាជិកជម្រើសជាតិកូឡុំប៊ីខាងលើបានលេងឱ្យ Bayern Munich លើកិច្ចសន្យាខ្ចី។ គេមិនស្ថិតក្នុងគម្រោងរបស់លោក Zinedine Zidane នៅ Real ឡើយ៕


ប្រែសម្រួល៖ សានីត

ប្រភព៖ MARCA 

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖