+855 16 757 168     samnob@keiladaily.com
KD Logo

Griezmann ថាប្រតិកម្មដោយកំហឹងរបស់ Atletico ចំពោះការផ្ទេររបស់គេមក Barca ជាការ«គួរឱ្យអាណិត»

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 954

ខ្សែប្រយុទ្ធ Antoine Griezmann និយាយថាប្រតិកម្មដោយកំហឹងរបស់ Atletico Madrid ចំពោះការផ្ទេររបស់គេមក Barcelona គឺជារឿងគួរឱ្យអាណិត។

តារាជម្រើសជាតិបារាំងវ័យ២៨ឆ្នាំ បានចេញពី Atletico មកចូលរួម Barca សប្ដាហ៍មុន ក្រោយក្លិបនៃតំបន់កាតាឡូនីបានបង់ផ្ដាច់កុងត្រាតម្លៃ១២០លានអឺរ៉ូ។

Atletico បានរិះគន់ Barca និង Griezmann ថាបានលួចចរចាគ្នាពេលខបង់ផ្ដាច់កុងត្រានៅមានតម្លៃ២០០លានអឺរ៉ូនៅឡើយ មុនពេលវាធ្លាក់ចុះមកនៅ១២០លានអឺរ៉ូនៅដើមខែកក្កដា។

Griezmann និយាយថា៖ «ពួកយើងបានឈានដល់ការព្រមព្រៀងគ្នា ប៉ុន្តែផ្នែកហិរញ្ញវត្ថុបានប្រែប្រួល គឺវាអីចឹង អ្នកត្រូវតែទទួលយកវា»។

ក្រោយ Barca បញ្ជាក់ជាផ្លូវការពីការមកដល់របស់ Griezmann ក្លិប Atletico បានចេញសេចក្ដីថ្លែងការណ៍ថាពួកគេបានចាប់ផ្ដើមនីតិវិធីសមស្របរួចហើយដើម្បីការពារសិទ្ធិនិងផលប្រយោជន៍ស្របច្បាប់របស់ពួកគេ។

ប្រភពព័ត៌មានពីអេស្ប៉ាញរាយការណ៍ថា Atletico គ្រោងជួប FIFA ដើម្បីអះអាងថា Barca បានជំពាក់ថ្លៃផ្ទេរដែលមានតម្លៃលើស១២០លានអឺរ៉ូ។

នៅក្នុងសន្និសីទសារព័ត៌មានពេលបង្ហាញខ្លួនជាកីឡាករ Barca អតីតយុវជន Real Sociedad ខាងលើ ដែលបានឈ្នះពាន Europa League ជាមួយ Atletico ក្នុងឆ្នាំ២០១៨ និយាយថា៖ «ពាក់ព័ន្ធនឹង Atletico វាជាការគួរឱ្យអាណិត។ ខ្ញុំបានទៅជួបពួកគេដោយចេតនា ដូច្នេះពួកគេនឹងមិនភ្ញាក់ផ្អើលទេនិងអាចត្រៀមលក្ខណៈបានល្អសម្រាប់ពេលអនាគត»។

សូមជម្រាបថា Griezmann បានលេងឱ្យ Atletico ២៥៧ដង និងរកបាន១៣៣គ្រាប់ ក្រោយផ្លាស់មកពី Real Sociedad ក្នុងរដូវក្ដៅឆ្នាំ២០១៤។ គេបានជួបមិត្តរួមក្រុមថ្មីនៅ Barca កាលពីថ្ងៃអាទិត្យទី១៤ខែកក្កដា ហើយគេនឹងពាក់អាវលេខ១៧នៅក្លិបថ្មីនេះ៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖