+855 16 757 168     samnob@keiladaily.com
KD Logo

ប្រធានក្លិប Barca ទម្លាយថាបានខ្ចីបុល៣៥លានអឺរ៉ូដើម្បីបង្គ្រប់បង់ផ្ដាច់កុងត្រា Griezmann

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 640

Barcelona បានទម្លាយថាពួកគេត្រូវខ្ចីបុល៣៥លានអឺរ៉ូដើម្បីបង្គ្រប់សម្រាប់បង់ផ្ដាច់កុងត្រា Antoine Griezmann ពី Atletico Madrid ក្នុងតម្លៃ១២០លានអឺរ៉ូ។


ប្រធានក្លិប Barca លោក Josep Maria Bartomeu បានសារភាពក្នុងពិធីបង្ហាញមុខ Griezmann ថា៖ «ក្លិបបានខ្ចីបុល៣៥លានអឺរ៉ូមកបូកបង្គ្រប់ជាមួយប្រាក់៨៥លានអឺរ៉ូដែលយើងបានពីចំណូលផ្សេងៗ»។

សប្ដាហ៍មុន Barca បានដាក់លុយតម្កល់១២០លានអឺរ៉ូនៅការិយាល័យ Spanish League ដើម្បីដោះលែង Griezmann ពីកុងត្រារបស់គេជាមួយ Atletico។


មែនទែនទៅ ពីដំបូង Barca ចង់បង់រំលស់ជាដំណាក់កាលឱ្យ Atletico សម្រាប់ការទិញ Griezmann ព្រោះពួកគេមិនមានលុយសុទ្ធគ្រប់ ដ្បិតពួកគេក៏ទើបតែចាយ៧៥លានអឺរ៉ូដើម្បីទិញ Frenkie de Jong ពី Ajax។ តែ Atletico មិនព្រមឱ្យបង់រំលស់ ដូច្នេះ Barca ត្រូវខ្ចីបុលថែមដើម្បីបង្គ្រប់បង់តម្លៃផ្ដាច់កុងត្រា Griezmann។

ការណ៍ខាងលើជាសញ្ញាមួយបញ្ជាក់ថា Barca អស់លុយសុទ្ធដើម្បីទិញ Neymar ពី PSG ក្នុងរដូវក្ដៅ២០១៩នេះហើយ លុះត្រាតែ PSG ព្រមឱ្យ Neymar ចេញជាថ្នូរនឹងការដោះដូរកីឡាករពី Barca វិញជាជាងដូរនឹងលុយសុទ្ធ៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ Dailymail

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖