+855 16 757 168     samnob@keiladaily.com
KD Logo

Danny Rose អាចចេញពី Spurs ដូច Trippier ខណៈក្លិបមិនយកទៅលេង pre-season

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 598

ក្លិប Tottenham បានទុកចោលខ្សែការពារស្លាបឆ្វេងជម្រើសជាតិអង់គ្លេស Danny Rose នៅប្រទេសអង់គ្លេស ខណៈពួកគេធ្វើដំណើរទៅប្រកួតទេសចរណ៍ pre-season នៅទ្វីបអាស៊ី។ នេះបើយោងតាម Telegraph។

កីឡាករវ័យ២៩ឆ្នាំរូបនេះនៅសល់២ឆ្នាំទៀតក្នុងកិច្ចសន្យាជាមួយ Spurs តែគេអាចចេញពីក្លិបក្នុងរដូវក្ដៅ២០១៩នេះបានក្នុងតម្លៃ២៥លានផោន។

អតីតយុវជនថ្នាល Leeds United ខាងលើបានចូលរួម Spurs ក្នុងឆ្នាំ២០០៧។ ក្នុងរយៈពេល១២ឆ្នាំនៅក្លិបនេះ Rose បានចូលលេង១៩៨ដង និងរកបាន១០គ្រាប់។ គេបានផ្ដើមជាប់ជម្រើសជាតិក្រុមធំអង់គ្លេសតាំងពីឆ្នាំ២០១៦មក ក្រោយជាប់កម្រិតយុវជនពី U17 ដល់ U21។

ដោយឡែក ខ្សែការពារស្លាបស្ដាំអង់គ្លេសដែលរះនៅ World Cup 2018 Kieran Trippier ជិតបំពេញសព្វគ្រប់នីតិវិធីផ្ទេរចូល Atletico Madrid ហើយ ក្នុងតម្លៃ២០លានផោន។ កីឡាករវ័យ២៨ឆ្នាំរូបនេះបានផ្លាស់ពី Burnley មកចូល Spurs ក្នុងឆ្នាំ២០១៥ និងបានចូលលេងជាង១០០ប្រកួតសម្រាប់ក្លិបនេះ។


ចំណែក Serge Aurier, Victor Wanyama, Vincent Janssen, Cameron Carter-Vickers, Josh Onomah និង Marcus Edwards សុទ្ធ​តែ​ជា​កីឡាករដែល​អាចចេញពី Spurs ​បាន​ដោយគ្មាន​ការរារាំង៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ Telegraph, BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖