+855 16 757 168     samnob@keiladaily.com
KD Logo

Pep ទុកឱកាសឲ្យកីឡាករ Man City រើសប្រធានក្រុមថ្មីដោយផ្ទាល់

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 403

លោក Pep Guardiola និយាយថា នឹងទុកឲ្យកូនក្រុមខ្លួនជ្រើសរើស​ប្រធានក្រុមថ្មីសម្រាប់ Manchester City ជំនួស Vincent Kompany ដែលផ្លាស់ទៅធ្វើគ្រូផង និងកីឡាករផងនៅ Anderlecth។


David Silva បានកាន់តួនាទីដឹកនាំនេះពេលឈ្នះ West Ham អំឡុងមិត្តភាពនៅចិនកាលថ្ងៃពុធ ទី១៧ កក្កដា តែប្រធាន​ក្រុមអចិន្ត្រៃយ៍មិនទាន់ត្រូវបានសម្រេចនៅឡើយទេ។

លោក Pep និយាយថា ការសម្រេចចិត្តនឹងធ្វើឡើងក្រោយសមាជិកគ្រប់រូបវិលមកហាត់ជុំគ្នា។

ខ្សែបម្រើ Kevin De Bruyne និយាយថា រីករាយនឹងទទួលតំណែងនេះ ប្រសិនបើមានការតែងតាំង៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖