+855 16 757 168     samnob@keiladaily.com
KD Logo

Filipe Luis ចេញពី Atletico ត្រលប់ទៅប្រកបអាជីពនៅប្រទេសកំណើត

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 790

ក្រោយចរចាគ្នាអស់រយៈពេល២ខែ ខ្សែការពារស្លាបឆ្វេងជម្រើសជាតិប្រេស៊ីល Filipe Luis នៅទីបំផុតឈានដល់កិច្ចព្រមព្រៀងដើម្បីចូលរួមក្លិប Flamengo នៅប្រទេសកំណើតក្នុងរដូវក្ដៅ២០១៩នេះ។

កីឡាករវ័យ៣៣ឆ្នាំបានទំនេរគ្មានក្លិបមួយរយៈក្រោយចេញពី Atletico Madrid នៅដំណាច់រដូវកាល២០១៨-១៩។ មែនទែនទៅ Luis ចង់នៅ Atletico បន្តទៀត តែក្លិបយក្សអេស្ប៉ាញមួយនេះមិនផ្ដល់កុងត្រាថ្មីដល់រូបគេ។ ពេលនេះគេរកក្លិបថ្មីបានហើយ ហើយគេនឹងចុះកិច្ចសន្យា២ឆ្នាំជាមួយ Flamengo។

Luis ទើបតែបានរួមចំណែកជួយប្រេស៊ីលគ្រងជើងឯក Copa America 2019 លើទឹកដីកំណើត។

សូមរំឭកថា Luis បានផ្ដើមអាជីពជាមួយក្លិប Figueirense មុនធ្វើដំណើរមកអឺរ៉ុប ចូលរួម Ajax ក្នុងរដូវកាល២០០៤-០៥។ បន្ទាប់មកគេបានផ្លាស់ទៅក្លិបអ៊ុយរុយហ្គាយ Rentistas តែលេងឱ្យ Real Madrid B ក្នុងរដូវកាល២០០៥-០៦ និង Deportivo La Coruna ពីឆ្នាំ២០០៦-០៨ លើកិច្ចសន្យាខ្ចី មុនចូលរួមក្លិបអេស្ប៉ាញខាងក្រោយនេះជាអចិន្ត្រៃយ៍ រហូតបានឡើងជាប់ជម្រើសជាតិក្រុមធំប្រេស៊ីលក្នុងឆ្នាំ២០០៩។

នៅឆ្នាំ២០១០ គេផ្លាស់ចូល Atletico Madrid និងបានចាកចេញលើកទី១ក្នុងរដូវក្ដៅឆ្នាំ២០១៤ដើម្បីទៅចូលរួម Chelsea។ នៅដំណាច់រដូវកាល២០១៤-១៥ គេបានត្រលប់មកចូលរួម Atletico ជាលើកទី២មកទល់រដូវក្ដៅឆ្នាំ២០១៩៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ Marca

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖