Arsenal បានព្រមព្រៀងជាមួយ Real Madrid ហើយ ដើម្បីខ្ចីខ្សែបម្រើអេស្ប៉ាញវ័យ២២ឆ្នាំ Dani Ceballos សម្រាប់រដូវកាល ២០១៩-២០។
លោក Unai Emery និយាយថា Ceballos ជាកីឡាករល្អណាស់ពិសេសពេលលេងឱ្យ U21 អេស្ប៉ាញលើកពានទ្វីបអឺរ៉ុបឆ្នាំនេះ ហើយលោកស្គាល់គេតាំងពីនៅ Real Betis ម្ល៉េះ។
Ceballos បានចូលរួម Real ក្នុងឆ្នាំ២០១៧ ហើយបានចូលលេង៥៦លើក។ គេត្រូវបានរំពឹងថាមកដើម្បីបំពេញចន្លោះប្រហោងបន្សល់ពីការចាកចេញរបស់ Aaron Ramsey៕
ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ BBC
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖