+855 16 757 168     samnob@keiladaily.com
KD Logo

Newcastle បំបែកឯតទគ្គកម្មផ្ទាល់ខ្លួនទិញខ្សែប្រយុទ្ធប្រេស៊ីលពីក្លិបអាល្លឺម៉ង់

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 651

Newcastle United បានទិញខ្សែប្រយុទ្ធជនជាតិប្រេស៊ីល Joelinton ពីក្លិប Hoffenheim ក្នុងតម្លៃ៤០លានផោនដែលជាតម្លៃឯតទគ្គកម្មរបស់ក្លិបនេះ។

តម្លៃនេះបានបំបែកកំណត់ត្រាចាស់របស់ Newcastle ដែលបានចាយ២០លានផោនទិញកីឡាករប៉ារ៉ាហ្គាយ Miguel Almiron ពីក្លិបអាមេរិក Atlanta United ក្នុងខែមករាឆ្នាំ២០១៩។

កីឡាករវ័យ២២ឆ្នាំដែលបានចំណាយពេលលេងលើកិច្ចសន្យាខ្ចី២ឆ្នាំនៅក្លិបអូទ្រីស Rapid Wien រវាងឆ្នាំ២០១៦ដល់២០១៨ បានចុះកិច្ចសន្យា៦ឆ្នាំជាមួយ Newcastle។ គេបានផ្ដើមអាជីពនៅក្លិប Sport Recife ក្នុងប្រទេសប្រេស៊ីល មុនផ្ទេរមកអាល្លឺម៉ង់ក្នុងឆ្នាំ២០១៥។

គេរកបាន១១គ្រាប់ពីការចូលលេង៣៥លើកសម្រាប់ Hoffenheim ក្នុងរដូវកាល២០១៨-១៩ ដោយក្នុងនោះ៧គ្រាប់កើតឡើងក្នុងក្របខ័ណ្ឌ Bundesliga។

គេជាសមាជិកថ្មីទី១របស់លោក Steve Bruce តាំងពីចូលកាន់តំណែងអ្នកចាត់ការ Newcastle ជំនួសលោក Rafael Benitez៕


ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖