+855 16 757 168     samnob@keiladaily.com
KD Logo

ប្រធាន La Liga ថាលីគអាចប្លុកការផ្ទេររបស់ Griezmann ពី ATM ទៅ Barca

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1385

ប្រធាន La Liga លោក Javier Tebas បាននិយាយថា La Liga អាចខ្ទប់ការផ្ទេររបស់ Antoine Griezmann ពី Atletico Madrid ទៅ Barcelona ដោយសារជម្លោះជុំវិញតម្លៃបង់ផ្ដាច់កុងត្រា។

Atletico បានដាក់ពាក្យបណ្ដឹងទៅ La Liga បន្ទាប់ពី Barca បានប្រកាសថាពួកគេបានចុះកិច្ចសន្យាជាមួយ Griezmann ក្រោយពីបានបង់ផ្ដាច់កុងត្រាតម្លៃ១២០លានអឺរ៉ូកាលពីថ្ងៃទី១២ខែកក្កដាឆ្នាំ២០១៩។

តម្លៃបង់ផ្ដាច់កុងត្រារបស់ខ្សែប្រយុទ្ធបារាំងខាងលើបានធ្លាក់ចុះពី២០០លានអឺរ៉ូមក១២០លានអឺរ៉ូនៅថ្ងៃទី១ខែកក្កដា ប៉ុន្តែ Atletico អះអាងថាកិច្ចព្រមព្រៀងត្រូវបានធ្វើឡើងមុនថ្ងៃទី១ខែកក្កដា ដូច្នេះ Barca ត្រូវបង់លុយច្រើនជាង១២០លានអឺរ៉ូ។

លោក Tebas ប្រាប់ Onda Cero ថា៖ «វាអាចទៅរួចក្នុងការខ្ទប់ការផ្ទេររបស់កីឡាករម្នាក់។ La Liga នឹងត្រូវធ្វើការសម្រេចចិត្តថាត្រូវចាត់វិធានការបែបណា។ Atletico បានដាក់បណ្ដឹងមកនិងចោទជាចម្ងល់ថាតើពួកយើង(La Liga)គួរផ្ដល់អាជ្ញាប័ណ្ណ Griezmann ទៅ Barcelona ឬទេ។ មាននីតិវិធីដែលត្រូវធ្វើ ហើយយើងនឹងដោះស្រាយករណីនេះ»។

សូមរំឭកផងដែរថា Atletico ធ្លាប់ប្ដឹងទៅ FIFA ម្ដងហើយថា Barca បានលួចទាក់ទង Griezmann ដោយខុសច្បាប់គ្មានការអនុញ្ញាតក្នុងខែធ្នូឆ្នាំ២០១៧។

Griezmann បានលេងឱ្យ Barcelona មួយប្រកួតរួចទៅហើយក្នុងជំនួបមិត្តភាពចាញ់ Chelsea ១-២ ក្នុងប្រទេសជប៉ុន៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖