+855 16 757 168     samnob@keiladaily.com
KD Logo

ហាយឡាយ Atletico ហែក Real ជាចម្រៀក ៧-៣ នៅ ICC

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 781

Atletico Madrid បានហែកគូប្រជែងជូរចត់រួមក្រុង Real Madrid ៧-៣ ក្នុងការប្រកួតពានមិត្តភាព International Champions Cup នៅអាមេរិកព្រឹកថ្ងៃសៅរ៍ទី២៧ខែកក្កដាឆ្នាំ២០១៩នេះ។ 


Atletico បាននាំមុខដល់ទៅ៥-០មុនក្នុងវគ្គទី១ ស្របពេល Diego Costa ធ្វើបានហ៊ែតទ្រីក។ នៅវគ្គទី២ Costa រកបាន១គ្រាប់ទៀត តែបន្ទាប់មករងពិន័យកាតក្រហមជាមួយ Dani Carvajal ក្រោយក្រុមទាំងពីរប្រទូសរ៉ាយគ្នាមួយប្រាវ។ 


សមាជិកថ្មី Atletico គឺ Joao Felix រកបានគ្រាប់ដំបូងរបស់គេសម្រាប់ក្រុមនិងបញ្ជូន២គ្រាប់ទៀត។ 


Gareth Bale ដែលជិតចូលរួមក្លិបចិន ត្រូវបានលោក Zinedine Zidane ដាក់លេងចុងវគ្គទី២៕




ដោយ៖ គជសារ

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖