+855 16 757 168     samnob@keiladaily.com
KD Logo

ប្រភពមួយផ្សាយ​ថាភ្នាក់ងារ Higuain ជួប Roma ថ្ងៃនេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 182

បងប្រុសនិងជាភ្នាក់ងាររបស់ Gonzalo Higuain លោក Nicolas Higuain ត្រូវបានរាយការណ៍ថាត្រៀមជួបជជែកជាមួយ Roma នៅថ្ងៃចន្ទនេះដើម្បីពិភាក្សាអំពីការផ្ទេរចេញពី Juventus។ នេះបើតាម Corriere dello Sport។

ប្រភពនេះផ្សាយថា ខ្សែប្រយុទ្ធអាហ្សង់ទីនវ័យ៣១ឆ្នាំមិនស្ថិតក្នុងផែនការរបស់លោក Maurizio Sarri រដូវកាលថ្មីនេះឡើយ ទោះបីគេបានធ្វើការជាមួយបុរសវ័យ៦០ឆ្នាំរូបនេះទាំងនៅ Napoli និង Chelsea រដូវកាលមុនក៏ដោយ។

Higuain ធ្វើមិនសូវបានល្អប៉ុន្មានទេពេលនៅ Chelsea ពាក់កណ្ដាលទី២នៃរដូវកាលមុន ពេលផ្លាស់ពី Juventus លើកិច្ចសន្យាខ្ចី។ គេលេងបាន១៤ដងនៅ Premier League និងរកបាន៥គ្រាប់ តែ Chelsea សម្រេចចិត្តមិនផ្ទេរយកគេជាអចិន្ត្រៃយ៍ឡើយ។

កាលពីដើមខែកក្កដានេះ Sky Sports Italia បានរាយការណ៍ថា West Ham ចាប់អារម្មណ៍ចង់ខ្ចី Higuain ពី Juventus តែឥឡូវក្លិបអង់គ្លេសមួយនេះបានទិញខ្សែប្រយុទ្ធ Sebastien Haller ពី Frankfurt រួចទៅហើយក្នុងតម្លៃឯតទគ្គកម្មផ្ទាល់ខ្លួន៤៥លានផោន៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ Corriere dello Sport

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖