AFC Bournemouth បានចុះកិច្ចសន្យា៥ឆ្នាំជាមួយខ្សែបម្រើកណ្ដាលជនជាតិដាណឺម៉ាក Philip Billing ក្រោយផ្ទេរមកពី Huddersfield Town ដែលបានធ្លាក់ទៅ Championship ក្នុងតម្លៃ១៥លានផោន។
Billing ដែលជាសមាជិក U21ដាណឺម៉ាក បានចូលរួម Huddersfield ក្នុងថ្នាលយុវជនក្នុងឆ្នាំ២០១៣ និងបានឡើងចូលក្រុមធំនៅឆ្នាំបន្ទាប់។
កីឡាករវ័យ២៣ឆ្នាំរូបនេះបានចូលលេង៩១លើកសម្រាប់ Huddersfield និងរកបាន៦គ្រាប់ រួមទាំង២៧ប្រកួតនៅ Premier League រដូវកាលមុនផងដែរ។
នេះជាសមាជិកថ្មីទី៣របស់ក្រុមរហស្សនាម Cherries ក្នុងរដូវក្ដៅនេះ បន្ទាប់ពីខ្សែការពារ Lloyd Kelly និង Jack Stacey៕
ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖