+855 16 757 168     samnob@keiladaily.com
KD Logo

Klopp ថា Pre-season បានលទ្ធផលមិនល្អដោយសារបាត់កីឡាករ៦នាក់

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 604

អ្នកចាត់ការ Liverpool លោក Jurgen Klopp បាននិយាយសម្រាលស្ថានការណ៍ដែលក្រុមហង្សក្រហមបានលទ្ធផលមិនល្អអំឡុងប្រកួត Pre-season ខណៈពួកគេត្រៀមលក្ខណៈប្រកួត FA Community Shield ទល់នឹង Manchester City នៅថ្ងៃអាទិត្យទី៤ខែសីហា។

ក្រុមហង្សក្រហមបានប្រកួតចាញ់ Napoli ០-៣ នៅ Murrayfield ដែលជាការប្រកួត Pre-season ទី៤ជាប់ៗគ្នារបស់ពួកគេដោយគ្មានជ័យជម្នះ។

លោក Klopp និយាយថា៖ «ខ្ញុំមិនចង់រកលេសអ្វីទេមុនពេលយើងលេងទល់នឹង Man City តែពួកយើងមាន Pre-season ដែលខុសពីឆ្នាំមុនស្រលះ។ យើងបានលេងដោយគ្មានកីឡាករ៦នាក់។ និយាយដោយស្មោះទៅ ការប្រកួតរបស់យើងធ្វើឡើងក្នុងពេលមិនស័ក្ដិសម»។

Liverpool បានប្រកួត Pre-season ដោយគ្មានអ្នកចាំទី Alisson និងខ្សែប្រយុទ្ធ Roberto Firmino, Sadio Mane និង Mohamed Salah ដោយសារពួកគេទើបចប់ភារកិច្ចជាមួយជម្រើសជាតិ ខណៈ Naby Keita និង Xherdan Shaqiri របួស។

លោក Klopp បន្តថា៖ «លទ្ធផលមិនល្អទេ តែការហាត់របស់យើងពិតជាល្អ។ បញ្ហាគឺនៅត្រង់ការប្រកួត(pre-season)ទាំងអស់លេងនៅពីមុខសាធារណជន ដូច្នេះគ្រប់គ្នាឃើញអ្វីកំពុងកើតឡើង។ ប៉ុន្តែពួកយើងត្រូវតែបញ្ជាក់សមត្ថភាពរបស់យើងអំឡុងពេលនៃរដូវកាល មិនមែនក្នុង១ប្រកួតទេ។ ខ្ញុំមិនរំពឹងថាថ្ងៃអាទិត្យនេះយើងលេងបានល្អពេញសក្ដានុពលនោះទេ តែយើងនៅមានរដូវកាលវែងទៀតក្រោយការប្រកួតនោះ។ យើងនឹងព្យាយាមយកឈ្នះការប្រកួតថ្ងៃអាទិត្យនេះ។ វាជាវគ្គផ្ដាច់ព្រ័ត្រមួយ តែនិយាយដោយស្មោះត្រង់ទៅ នេះជាលើកទី១ហើយដែលខ្ញុំបានដឹងថាគ្មាននរណាគិតដូចខ្ញុំទេ (អ្នកផ្សេងគិតថាជាការប្រកួតមិត្តភាព)។ ការប្រកួតបើកវាំងនន! ពិតជាមិនគួរឱ្យជឿ»៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖