+855 16 757 168     samnob@keiladaily.com
KD Logo

Liverpool បញ្ចប់ Pre-season ជាមួយជ័យជម្នះលើ Lyon មុនលេង Community Shield ថ្ងៃអាទិត្យនេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 780

Liverpool បានវាយបកយកឈ្នះ Lyon ៣-១ នៅហ្សឺណែវ ដើម្បីបញ្ចប់ភាពខកចិត្តក្នុងយុទ្ធនាការ Pre-season ខណៈតារាស្នូលមួយចំនួនបានត្រលប់មកជួយក្រុមវិញ។

ក្រុមហង្សក្រហមបានចាប់ផ្ដើមយ៉ាងអាក្រក់ដោយអ្នកចាំទី Alisson ដែលទើបវិលមកលេងឱ្យក្រុមជាលើកដំបូងក្រោយជួយប្រេស៊ីលលើកពាន Copa America 2019 បានចាប់ក្រឡកបាល់ cross ធម្មតាមួយ ហើយបង្កកំហុសលើ Moussa Dembele។ Memphis Depay ជាអ្នកស៊ុតបាល់ពិន័យ១១ម៉ែត្រឱ្យ Lyon នាំមុខមុនក្នុងនាទីទី៤។

តែ Roberto Firmino ដែលទើបលេងមិត្តភាពលើកដំបូងដូចគ្នាជាមួយ Alisson ដែរនោះ តាមស្មើឱ្យក្រុមលោក Jurgen Klopp វិញក្នុងនាទី១៧ មុន Joachim Andersen ផ្លាតបាល់ចូលទីខ្លួនឯងក្នុងនាទី២១ឱ្យ Liverpool នាំមុខ។ Harry Wilson ជាអ្នកស៊ុតគ្រាប់ចុងក្រោយយ៉ាងអស្ចារ្យសម្រាប់ក្រុមហង្សក្រហមក្នុងនាទី៥៣។ 


សូមរំឭកថា Liverpool មិនដែលឈ្នះឡើយក្នុង៤ប្រកួតមុននេះ ទល់នឹង Dortmund, Sevilla, Sporting Lisbon និង Napoli។

Liverpool នឹងប្រកួតពាន Community Shield ទល់នឹង Manchester City នៅថ្ងៃអាទិត្យទី៤ខែសីហា ដើម្បីបើកវាំងននសម្រាប់ឱ្យ Premier League ចាប់ផ្ដើមជាផ្លូវការនៅសប្ដាហ៍បន្ទាប់៕


ប្រែសម្រួល៖ ប៊ុនតឺម
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖