+855 16 757 168     samnob@keiladaily.com
KD Logo

វីរបុរស Atletico: Juanfran ទៅចូលរួមក្លិបជាមួយ Dani Alves នៅប្រេស៊ីល

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 503

វីរបុរស Atletico Madrid និងជាខ្សែការពារជម្រើសជាតិអេស្ប៉ាញ Juanfran បានចុះកិច្ចសន្យា១៨ខែជាមួយក្លិបល្បីឈ្មោះរបស់ប្រេស៊ីល Sao Paulo បន្ទាប់ពីកិច្ចសន្យារបស់គេជាមួយ Atletico ផុតសុពលភាពក្នុងរដូវក្ដៅនេះ។

អតីតយុវជន Real Madrid វ័យ៣៤ឆ្នាំរូបនេះបានចូលលេង៣៥៥ប្រកួតសម្រាប់ Atletico ក្នុងរយៈពេល៨ឆ្នាំកន្លងមកនេះ និងបានឈ្នះ៧ពានរង្វាន់។

នេះជាការផ្ទេរចូលដោយមិនមានតម្លៃផ្ទេរទី២សម្រាប់ Sao Paulo បន្ទាប់ពីការមកដល់របស់ប្រធានក្រុមប្រេស៊ីល Dani Alves។

Juanfran និយាយថាគេចង់បំពេញក្ដីស្រមៃក្នុងការលេងក្នុងប្រទេសប្រេស៊ីល។

សូមជម្រាបថា Juanfran ផ្ដើមអាជីព(ក្រុមធំ)នៅ Real Madrid ក្នុងឆ្នាំ២០០៤ មុនផ្លាស់ទៅ Osasuna ក្នុងឆ្នាំ២០០៦ រួចត្រូវបាន Atletico ទិញយកក្នុងឆ្នាំ២០១១។

គេបានលេងឱ្យជម្រើសជាតិអេស្ប៉ាញតាំងពីU17ដល់U21 មុនជាប់ក្រុមធំក្នុងឆ្នាំ២០១២៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖