+855 16 757 168     samnob@keiladaily.com
KD Logo

ខ្សែបម្រើជម្រើសជាតិអាហ្សង់ទីនធ្វើតេស្តសុខភាពចូល Spurs ថ្ងៃនេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 258

Tottenham បានឈានដល់ការព្រមព្រៀងជាមួយ Real Betis ដើម្បីទិញយកខ្សែបម្រើជម្រើសជាតិអាហ្សង់ទីន Giovani lo Celso ក្នុងតម្លៃជិត៦០លានផោន។

Spurs សង្ឃឹមបំពេញការផ្ទេរអតីតសមាជិក Paris St Germain វ័យ២៣ឆ្នាំរួចរាល់នៅថ្ងៃព្រហស្បតិ៍ទី៨ខែសីហានេះ មុនទីផ្សារបិទនៅម៉ោង៥ល្ងាច(ម៉ោងអង់គ្លេស)។

Lo Celso ​ទើប​តែ​ចូល​រួម Betis ជា​អចិន្ត្រៃយ៍​ក្នុង​ខែ​ឧសភា​កន្លង​ទៅ ក្រោយ​លេង​លើ​កិច្ចសន្យា​ខ្ចី​ពី PSG ​១​រដូវកាល​។

ដោយឡែក Spurs ក៏កំពុងបន្តចរចាទិញខ្សែការពារស្លាបឆ្វេងវ័យ១៩ឆ្នាំ Ryan Sessegnon ដែលត្រូវបានធៀបទៅនឹង Gareth Bale ពីក្មេង ពី Fulham ផងដែរ៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖