+855 16 757 168     samnob@keiladaily.com
KD Logo

ហុងកុងបន្ថែមគ្រូជំនួយម្នាក់ទៀតមុនជម្រុះ FIFA World Cup 2022 ជាមួយកម្ពុជា

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 259

សមាគមកីឡាបាល់ទាត់​ហុងកុងបានប្រកាសពីការតែងតាំង​លោក Alex Chu Chi Kwong រយៈខ្លីចូលរួមក្រុមការងារគ្រូបង្វឹកក្រុមធំសម្រាប់យុទ្ធនាការជម្រុះ FIFA World Cup 2022 និងជើងឯកអាស៊ីខាងកើតនៅកូរ៉េ ខែធ្នូ ខាងមុខ។ 

នាយកប្រតិបត្តិសមាគមបាល់ទាត់ហុងកុង លោក Paul Woodland សង្កត់ធ្ងន់ថា លោក Alex Chu កាន់វិញ្ញាបនបត្រកម្រិត Pro របស់ AFC ហើយមានបទពិសោធច្រើនទាំងក្នុងស្រុក និងអាស៊ី ហើយធ្លាប់ដឹកនាំក្លិប Kitchee ទទួល​បានលទ្ធផលគួរកត់សម្គាល់។ 


ជាមួយគ្នានេះ លោក Mixu Paatelainen គ្រូបង្គោល​ជម្រើសកោះហុងកុងលើកឡើងថា ការប្រកួតនៅពូល C ដែលត្រូវជួបអ៉ីរ៉ង់, អ៉ីរ៉ាក់, បារ៉ែន និងកម្ពុជា នឹងមានភាពតានតឹង ដូច្នេះ ការបន្ថែមលោក Alex Chu ចូលក្រុមនឹងរួមចំណែកបានច្រើន។

សុពលភាពនៃកិច្ចសន្យាលោក Alex Chu គឺរហូតដល់ដំណាច់ខែធ្នូ ឆ្នាំ២០១៩។

ហុងកុងត្រូវជួបកម្ពុជា នៅភ្នំពេញ ថ្ងៃទី០៥ ខែកញ្ញា៕

ប្រែសម្រួល ៖ តេជះ
ប្រភព ៖ hkfa.com


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖