+855 16 757 168     samnob@keiladaily.com
KD Logo

Salah ទៅសួរសុខទុក្ខអ្នកគាំទ្រដែលបានរត់បុកបង្គោលភ្លើងពេលព្យាយាមរត់​តាមឡានរបស់គេ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 579

តារាបាល់ទាត់ជារឿយៗទាក់ទាញក្ដីស្រលាញ់និងគាំទ្រយ៉ាងខ្លាំងពីទស្សនិកជន ជាក់ស្ដែងក្មេងប្រុសអាយុ១១ឆ្នាំម្នាក់នេះបានរត់តាមឡានរបស់ Mohamed Salah ដោយមិនខ្វល់ពីអ្វីនៅជុំវិញខ្លួន រហូតបុកនឹងបង្គោលភ្លើងពេញទំហឹង ឈាមច្រមុះឆុល។

អ្នកគាំទ្ររបស់ Salah រូបនេះឈ្មោះ Louis Fowler។ គេបានដេញតាមឡានរបស់ Salah ពេលតារាក្លិប Liverpool រូបនេះចេញពីទីលានហ្វឹកហាត់កាលពីថ្ងៃសៅរ៍ទី១០ខែសីហា ហើយក៏បានរត់បុកបង្គោលភ្លើង។

បន្តិចក្រោយមក Salah បានទៅសួរសុខទុក្ខក្មេងប្រុសរូបនេះនៅផ្ទះរបស់គេនៅក្បែរនោះដើម្បីពិនិត្យមើលអាការៈរបស់ Louis។

Louis បន្ទាប់មកត្រូវបានបញ្ជូនទៅទទួលការព្យាបាលនៅមន្ទីរពេទ្យ Alder Hey Children’s Hospital និងក្លាយជាប្រធានបទនៃការជជែកគ្នានៅទីនោះ។ ឪពុកចុងរបស់គេថាទោះបីឈឺមុខមាត់ប៉ុណ្ណឹង តែគេនៅតែញញឹមឥតឈប់។

លោក Joe Cooper ដែលជាឪពុកចុងរបស់ Louis បានប្រាប់ Liverpool Echo ថា Louis និងប្អូនប្រុសរបស់គេដែលរស់នៅក្បែរមជ្ឈមណ្ឌលហ្វឹកហាត់ Melwood របស់ Liverpool បានចំណាយពេលវិស្សមកាលរដូវក្ដៅនេះព្យាយាមតាមថតរូបជាមួយវីរបុរសបាល់ទាត់ក្នុងដួងចិត្តរបស់ពួកគេ។

សូមជម្រាបផងដែរថា Salah ជាកីឡាករបាល់ទាត់តែម្នាក់គត់ដែលជាប់ក្នុងបញ្ជីបុគ្គលមានឥទ្ធិពលបំផុត១០០នាក់ក្នុងពិភពលោកឆ្នាំ២០១៩របស់ទស្សនាវដ្ដី Time៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖