+855 16 757 168     samnob@keiladaily.com
KD Logo

Bale លេងក្នុងវគ្គទី២និងស៊ុតប៉េណាល់ទីចូល តែ Real ចាញ់ Roma

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 161

Gareth Bale បានចូលលេងក្នុងវគ្គទី២ក្នុងនាមកីឡាករបម្រុង និងបានស៊ុតបាល់ប៉េណាល់ទីបានជោគជ័យ ប៉ុន្តែ Real Madrid បានចាញ់ Roma ក្នុងជំនួបមិត្តភាព Pre-season នៅទីក្រុងរ៉ូម ប្រទេសអ៊ីតាលី។

Bale បានត្រលប់ចូលក្រុមលោក Zinedine Zidane វិញ ក្រោយអវត្តមានជាច្រើនលើក បន្ទាប់ពីដំណើរការផ្ទេរទៅក្លិបចិន Jiangsu Suning បរាជ័យដោយសារតែ Real មិនយល់ព្រមឱ្យគេចេញដោយគ្មានតម្លៃផ្ទេរ(free transfer)។

ការប្រកួតមិត្តភាពម្សិលមិញ ក្រុមទាំងពីរស្មើគ្នា២-២ក្នុងម៉ោងធម្មតា ដោយ Diego Perotti និង Edin Dzeko តាមស្មើឱ្យ Roma ក្រោយ Marcelo និង Casemiro បើកការនាំមុខសម្រាប់ Real។
Marcelo ជាអ្នកស៊ុតប៉េណាល់ទីមិនចូល បណ្ដាលឱ្យ Real ចាញ់៤-៥។

សូមរំឭកថា លោក Zidane បាននិយាយជាចំហកាលពីខែមុនថា Bale ជិតចេញពី Real ហើយ ហើយការចាកចេញនេះគឺល្អបំផុតសម្រាប់គ្រប់គ្នា។ ថ្វីបើ Marco Asensio រងរបួសរយៈពេលយូរ និង Dani Ceballos ចេញទៅ Arsenal លើកិច្ចសន្យាខ្ចីក៏ដោយ លោក Zidane បានបន្ទរក្រោយមកទៀតថាផែនការរបស់លោកចំពោះ Bale គឺមិនប្រែប្រួលឡើយ។

Bale បានផ្លាស់ពី Tottenham មក Real ក្នុងតម្លៃឯតទគ្គកម្មពិភពលោកឆ្នាំ២០១៣ គឺ៨៥លានផោន។ បច្ចុប្បន្ន គេសល់កុងត្រា៣ឆ្នាំទៀតជាមួយ Real៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖