+855 16 757 168     samnob@keiladaily.com
KD Logo

ខ្សែប្រយុទ្ធអេស្ប៉ាញដែល Solskjaer ចាប់អារម្មណ៍ តកុងត្រាថ្មី៩ឆ្នាំជាមួយ Bilbao

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 700

ខ្សែប្រយុទ្ធអេស្ប៉ាញ Inaki Williams បានស៊ីញេកុងត្រាថ្មីរយៈពេល៩ឆ្នាំជាមួយក្លិប Athletic Bilbao។

កីឡាករវ័យ២៥ឆ្នាំរូបនេះបានបន្លាយកិច្ចសន្យាបន្ថែមជាមួយក្លិប Bilbao រហូតដល់ឆ្នាំ២០២៨ ហើយកុងត្រានេះបានបញ្ចូលតម្លៃបង់ផ្ដាច់១៣៥លានអឺរ៉ូ។ Williams និយាយថា Bilbao ជាផ្ទះរបស់គេ ហើយគេចង់ជួយធ្វើឱ្យក្លិបនេះធំជាងមុន។

នេះជាកិច្ចសន្យាវែងបំផុតមួយក្នុងពិភពបាល់ទាត់ តែមិនទាន់វ៉ាលើសកិច្ចសន្យារយៈពេល១០ឆ្នាំដែលក្លិប Real Betis បានចុះជាមួយខ្សែបម្រើស្លាបប្រេស៊ីល Denilson កាលពីឆ្នាំ១៩៩៨នៅឡើយទេ។

គួរជម្រាបថា Williams ដែលធ្លាប់លេងឱ្យក្រុមធំជម្រើសជាតិអេស្ប៉ាញម្ដងក្នុងឆ្នាំ២០១៦ បានឡើងពីថ្នាល Bilbao ចូលក្រុមធំក្នុងឆ្នាំ២០១៤។ អំឡុងរដូវក្ដៅ២០១៩នេះ គេក៏ត្រូវបានភ្ជាប់នឹងការចង់បានរបស់ Manchester United សម្រាប់ជំនួស Romelu Lukaku ផងដែរ៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖