+855 16 757 168     samnob@keiladaily.com
KD Logo

ថ្នាក់ដឹកនាំកីឡដ្ឋានគិរីដងរែកជួបអ្នកជំនាញថែទាំស្មៅ និងពាណិជ្ជកម្ម 

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 467


លោក លី សេងហួរ ប្រធានកីឡដ្ឋានគិរីដងរែក និងថ្នាក់ដឹកនាំបានជួបជាមួយអ្នកជំនាញពីររូប គឺលោក Jay Roderick ឯកទេសស្មៅ និងលោក Alexander Evengroen អ្នកជំនាញពាណិជ្ជកម្ម កាលថ្ងៃអាទិត្យ ទី១១ ខែសីហា កន្លងទៅនៅខេត្តសៀមរាប។

ម្ចាស់កីឡដ្ឋានដ៏លេចធ្លោខាងលើឲ្យដឹងថា ជំនួបដ៏សំខាន់នេះផ្ដោតលើប្រធានបទតំហែទាំស្មៅទីលាន និងការរៀបចំរចនាសម្ព័ន្ធដឹកនាំប្រកបដោយស្តង់ដារ ព្រមទាំងបច្ចេកទេសជាច្រើនទៀត។


អ្នកជំនួញវ័យក្មេងរៀបរាប់លម្អិតបែបនេះ ៖”កិច្ចពិភាក្សាយើងកន្លងមកជាមួយ Alex និង Jay គឺទីមួយលើបច្ចេកទេសថែទាំស្មៅ, ការកាត់ស្មៅ, ការដាក់ជី និងបច្ចេកទេសផ្សេងៗទៀតពាក់ព័ន្ធនឹងស្មៅ។ ចំណែក Alex គាត់ចែករំលែកពីការរៀបចំរចនាសម្ព័ន្ធដឹកនាំច្បាស់លាស់ ប្រកបដោយស្តង់ដារ”។


លោក លី សេងហួរ បន្ថែមថា លោក Jay Roderick និងលោក Alexander Evengoren ជាអ្នកជំនាញលើឯកទេសទាំងពីររាប់ឆ្នាំមកហើយ ជាពិសេសលោក Jay ជាអ្នកគ្រប់គ្រងទីលានវាយកូនគោលដ៏ធំមួយកន្លែងនៅរាធានីភ្នំពេញ។ លោកថា ការចែករំលែករបស់អ្នកទាំងពីរពិតជាមានសារៈសំខាន់ខ្លាំងក្នុងការអភិវឌ្ឍកីឡដ្ឋានរបស់លោកឲ្យកាន់តែមានភាពទំនើប និងគុណភាពខ្ពស់ត្រឹមត្រូវតាមលក្ខណៈអន្តរជាតិ។


សូមជម្រាបជូនថា គិតមកទល់ពេលនេះ កីឡដ្ឋានគិរីដងរែកដែលគ្រោងចាយខ្ទង់កន្លះលានដុល្លារអាមេរិកស្ថិតក្រោមការសាងសង់បានប្រមាណ៧០ទៅ៨០ភាគរយហើយ។ បើតាមគម្រោង កីឡដ្ឋានលើទំហំផ្ទៃដីគឺ ២៧០០០ម៉ែត្រការ៉េ មានទីតាំងនៅផ្លូវសម្ដេចតេជោ ហ៊ុន សែន ក្រវាត់ក្រុង ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មួយនេះអាចផ្ទុកទស្សនិកជនចំនួន៥០០០នាក់៕


អត្ថបទ ៖ អភ័យវង្ស

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖