+855 16 757 168     samnob@keiladaily.com
KD Logo

Porto និង Celtic ធ្លាក់ត្រឹមវគ្គជម្រុះជុំទី៣ ខណៈ Ajax ឡើងវគ្គបន្ត

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 429

FC Porto បានជ្រុះចេញពីក្របខណ្ឌ UEFA Champions League ដោយចាញ់ក្លិបរុស្ស៊ី Krasnodar តាមរយៈគ្រាប់ចំណេញក្រៅដី។ 


ក្រុមជើងឯកឆ្នាំ២០០៤ Porto បាននាំមុខនៅរុស្ស៊ី០ទល់នឹង១ តែ​ចាញ់២ទល់នឹង៣នៅដីខ្លួនឯងនាប្រទេសព័រទុយហ្គាល់ នៅថ្ងៃអង្គារ ទី១៣ សីហា។ សរុបមកក្រុមទាំងពីរស្មើគ្នា៣ទល់នឹង៣ តែ Kranodar បានឡើងទៅវគ្គ play-off។

ចំណែកក្រុមឡើងដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររដូវកាលចាស់ Ajax Amsterdam បានវាយបកយកឈ្នះជើងឯកក្រិក PAOK ៣ទល់នឹង២ ក្នុងដី ហើយសរុបលទ្ធផលទាំងពីរជើង គឺក្រុមជើងឯកហូឡង់ ឈ្នះ៥ទល់នឹង៤។


ក្រុមជើងឯកស្កុតលែន Celtic ចាញ់ជើងឯករ៉ូម៉ានី Cluj ៣ទល់នឹង៤ ក្នុងដី ហើយលទ្ធផលសរុប គឺ៤ទល់នឹង៥។ ដូច្នេះ Celtic ត្រូវជ្រុះទៅវគ្គ play-off ពាន Europa League។

ខាងក្រោមជាលទ្ធផលសរុបយប់មិញ ៖

គូប្រកួតជុំ Play-Off ៖


សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖