+855 16 757 168     samnob@keiladaily.com
KD Logo

៤ឆ្នាំមុនជាខ្សែប្រយុទ្ធជួរមុខរបស់ Man City តែពេលនេះកំពុងហាត់នៅក្លិបលីគទី៤អង់គ្លេស

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 868

ខ្សែប្រយុទ្ធជម្រើសជាតិកូឌីវ័រវ័យ៣០ឆ្នាំ Wilfried Bony កាលពី៤ឆ្នាំមុន ជាសមាជិក Manchester City ដោយផ្លាស់មកពី Swansea ក្នុងតម្លៃ២៨លានផោន (៣៤លានដុល្លារ)។

ក្នុងរដូវក្ដៅនេះ គេបានលេង៤ប្រកួតសម្រាប់កូឌីវ័រក្នុងព្រឹត្តិការណ៍ Africa Cup of Nations 2019 ដែលជម្រើសជាតិរបស់គេបានឡើងដល់វគ្គ៨ក្រុមចុងក្រោយ។

តែពេលនេះ គេកំពុងគ្មានក្លិប ក្រោយ Swansea ដោះលែង បន្ទាប់ពីរួមរស់ជាមួយគ្នាជាលើកទី២ពីឆ្នាំ២០១៧ដល់២០១៩។ Bony បច្ចុប្បន្នកំពុងហ្វឹកហាត់ជាមួយក្លិបនៃលីគទី៤អង់គ្លេស Newport។

អ្នកចាត់ការ Newport លោក Mike Flynn បានបង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គមដោយនិយាយថា[អស្ចារ្យដែលបាន Bony មកហាត់ជាមួយកីឡាកររបស់លោក]។

បន្ថែមលើនេះ លោក Flynn បញ្ជាក់ថា៖ [សីលធម៌ការងារ, វិជ្ជាជីវៈ និងស្តង់ដារដ៏ល្អប្រសើរ។ កីឡាកររបស់យើងនឹងរៀនសូត្របានច្រើនពី Bony]៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖