+855 16 757 168     samnob@keiladaily.com
KD Logo

Man City ត្រូវ FIFA ពិន័យលុយ តែរួចផុតពីបម្រាមផ្ទេរកីឡាករ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 203

Manchester City ត្រូវបាន FIFA ពិន័យជាប្រាក់ចំនួន៣៧០,០០០ហ្វ្រង់ស្វ៊ីស (៣៧៨,៩៨១ដុល្លារ) ដោយសារបានបំពានច្បាប់ពាក់ព័ន្ធនឹងការចុះកិច្ចសន្យាជាមួយកីឡាករយុវជនបរទេសអាយុក្រោម១៨ឆ្នាំ តែរួចផុតពីបម្រាមផ្ទេរកីឡាករ។

FIFA បាននិយាយថា Man City បានបំពានមាត្រា១៩នៃបទបញ្ញត្តិរបស់ខ្លួន ដែលចែងថា [ការផ្ទេរកីឡាករបរទេសអាចធ្វើទៅបានលុះត្រាតែកីឡាករនោះមានអាយុចាប់ពី១៨ឆ្នាំឡើង]។

បទបញ្ញត្តិរបស់ FIFA ត្រូវបានដាក់ចេញដើម្បីការពារកុមារពីការកេងប្រវ័ញ្ចនិងជួញដូរ។ ការផ្ទេរកីឡាករបរទេសអាយុក្រោម១៨ឆ្នាំអាចធ្វើទៅបាន លុះត្រាតែពួកគេបំពេញតាមលក្ខខណ្ឌតឹងរ៉ឹងដូចជា៖

-ឪពុកម្ដាយរបស់កីឡាករបរទេសអាយុក្រោម១៨ឆ្នាំនោះផ្លាស់ទៅរស់នៅក្នុងប្រទេសដែលក្លិបថ្មីនោះស្ថិតនៅ ដោយមិនមែនក្នុងហេតុផលបាល់ទាត់ (ទៅរស់នៅទីនោះ​​ក្រោម​ហេតុផល​ផ្សេង)។

-ក្លិបទាំងពីរស្ថិតក្នុងសហភាពអឺរ៉ុប ឬតំបន់សេដ្ឋកិច្ចអឺរ៉ុប ហើយកីឡាករនោះមានអាយុចន្លោះពី១៦ដល់១៨ឆ្នាំ។ លើសពីនេះ ក្លិបដែលជាអ្នកទិញត្រូវបំពេញលក្ខខណ្ឌបន្ថែមពាក់ព័ន្ធនឹងការអប់រំ, ហ្វឹកហាត់, លក្ខខណ្ឌរស់នៅ និងការគាំទ្រផ្សេងៗ។

-ពួកគេរស់នៅក្នុងចម្ងាយមិនលើសពី១០០គីឡូម៉ែត្រពីក្លិបនៅក្រៅប្រទេសនោះ។

Man City សារភាពថាការបំពានច្បាប់នោះបានកើតឡើងមុនខែធ្នូឆ្នាំ២០១៦ ដោយសារតែកាត់យល់ន័យបទបញ្ញត្តិខុស។

ដោយឡែក គួរបញ្ជាក់ផងដែរថា Chelsea ត្រូវបាន FIFA ហាមមិនឱ្យផ្ទេរចូលកីឡាករថ្មីចំនួន២ទីផ្សារ ដោយសារតែករណីស្រដៀងគ្នានេះ តែ Chelsea កំពុងដាក់ពាក្យប្ដឹងតវ៉ាដើម្បីឱ្យ FIFA ផ្លាស់ប្ដូរសេចក្ដីសម្រេចនោះ៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖