+855 16 757 168     samnob@keiladaily.com
KD Logo

អាជ្ញាកណ្ដាលក្នុងប្រកួតពាន UEFA Super Cup រវាង Chelsea និង Liverpool យប់នេះជាស្ត្រីទាំងអស់

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 257

ការប្រកួតដណ្ដើមពាន UEFA Super Cup ម៉ោង២យប់ថ្ងៃពុធទី១៤ខែសីហាឆ្នាំ២០១៩នេះរវាងម្ចាស់ជើងឯក Champions League: Liverpool និងម្ចាស់ជើងឯក Europa League: Chelsea ប្រើអាជ្ញាកណ្ដាលជាស្ត្រីទាំងអស់។

អាជ្ញាកណ្ដាលជនជាតិបារាំង Stephanie Frappart នឹងបង្កើតប្រវត្តិសាស្ត្រដោយក្លាយជាស្ត្រីទី១ដែលកាត់សេចក្ដីក្នុងការប្រកួតក្រុមបាល់ទាត់បុរសក្នុងពានខ្នាតធំរបស់អឺរ៉ុប។

Frappart ដែលបានកាត់សេចក្ដីក្នុងវគ្គផ្ដាច់ព្រ័ត្រ FIFA Women’s World Cup 2019 ក្នុងខែកក្កដា និងការប្រកួត Ligue 1 មួយចំនួនកាលពីខែមេសាកន្លងទៅនោះ និយាយថានាងនឹងមិនមានអារម្មណ៍ភ័យខ្លាចឬសម្ពាធអ្វីឡើយ ដ្បិតនាងនិងក្រុមការងារហ្វឹកហាត់ខ្លាំងរៀងរាល់ថ្ងៃនិងរួចរាល់សម្រាប់គ្រប់ការប្រកួត។


សូមបញ្ជាក់ថា Frappart វ័យ៣៥ឆ្នាំ នឹងរួមការងារយប់នេះដោយជំនួយការជនជាតិអ៊ីតាលី Manuela Nicolosi និងជំនួយការជនជាតិអៀរឡង់ Michelle O’Neill ដោយអ្នកទាំង៣ធ្លាប់បានរួមការងារគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រ World Cup នារីឆ្នាំនេះម្ដងហើយ។

ចំណែកអាជ្ញាកណ្ដាលនារីទួរគី Ceneyt Cakir នឹងធ្វើជាមន្ត្រីទី៤ក្នុងការប្រកួតរបស់ Liverpool និង Chelsea នៅទីក្រុងអ៊ីស្តង់ប៊ុលយប់នេះ។

UEFA និយាយថា​មូលហេតុ​ដែល​ពួក​គេ​ខាង​លើ​ត្រូវ​បាន​ជ្រើសរើសគឺ​ដោយសារ​ពួកគេ​ល្អ៕


ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖