Bayern Munich ទទួលបានត្រឹមមួយពិន្ទុប៉ុណ្ណោះនៅថ្ងៃបើកឆាករដូវកាលថ្មី២០១៩/២០២០នៃក្របខណ្ឌលីគកំពូលអាល្លឺម៉ង់ ថ្ងៃសុក្រ ទី១៦ ខែសីហា ដោយស្មើ Hertha Berlin ក្នុងដីខ្លួនឯង ២ទល់នឹង២។
Robert Lewandowski បើកទំព័រគណនេយ្យមុននៅនាទី២៤ តែ Hertha Berlin ដែលបញ្ចប់ទៅនៅលំដាប់ទី១១រដូវកាលមុន ដណ្ដើមបានពីរគ្រាប់វិញដោយ Dodi Lukebakio នាទី៣៦ និង Marko Grujic ដែលខ្ចីពី Liverpool នៅនាទី៣៨។
តែយ៉ាងណា Lewandowski ទាត់១១ម៉ែត្រតាមស្មើនៅនាទី៦០។
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖