+855 16 757 168     samnob@keiladaily.com
KD Logo

៣នាក់ស្លាប់, ១០នាក់របួសរួមទាំងកីឡាករ៣នាក់ផងដោយសារអំពើហិង្សារវាងអ្នកគាំទ្រនៅហុងឌុយរ៉ាស

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore Telegram
| 1036

មនុស្ស៣នាក់បានបាត់បង់ជីវិត ស្របពេលខ្សែការពារ Emilio Izaguirre ស្ថិតក្នុងចំណោមអ្នករបួស១០នាក់ ដោយសារតែការប៉ះទង្គិចរវាងអ្នកគាំទ្របដិបក្ខនឹងគ្នាក្នុងប្រទេសហុងឌុយរ៉ាស។

អំពើហិង្សាបានផ្ទុះឡើងទាំងនៅក្នុងនិងក្រៅកីឡដ្ឋាន មុនពេលការប្រកួតគូប្រជែងរួមក្រុង (derby) រវាងក្រុម Olimpia និង Motagua ចាប់ផ្ដើមក្នុងទីក្រុង Tegucigalpa។

Izaguirre វ័យ៣៣ឆ្នាំ ដែលជាកីឡាករជម្រើសជាតិហុងឌុយរ៉ាសនិងទើបចាកចេញពីក្លិបយក្សស្កុតលែន Celtic ត្រលប់ទៅប្រកបអាជីពនៅក្លិបដើមក្នុងប្រទេសកំណើតវិញនោះ ជាកីឡាករម្នាក់ក្នុងចំណោមកីឡាករ៣នាក់ដែលបានរងរបួសនៅថ្ងៃនោះ ដោយសារតែការគប់ដុំថ្មសំដៅមកឡានដឹកកីឡាកររបស់ក្រុម Motagua នៅក្រៅកីឡដ្ឋាន។

ខ្សែការពារដែលបានចំណាយរដូវកាល២០១៧-១៨លេងឱ្យក្លិបអារ៉ាប៊ីសាអ៊ូឌីត Al-Fayha បន្ទាប់មកបានបង្ហោះរូបថតរបស់គេក្នុង Instagram អមដោយការពណ៌នាថាកម្ទេចកញ្ចក់បានខ្ទាតចូលភ្នែករបស់គេ ហើយគេឈឺចាប់ណាស់នៅពេលគិតដល់អ្នកស្លាប់ក្នុងហេតុការណ៍នោះ។


ការប្រកួតនោះត្រូវបានផ្អាក ស្របពេលប៉ូលិសបានប្រើឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបង្ក្រាបអំពើចលាចលនោះ៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖