+855 16 757 168     samnob@keiladaily.com
KD Logo

Klopp ធ្លាប់ប្រាប់ Coutinho ថានៅ Liverpool ហ្នឹងហើយគេសង់​រូប​សំណាក​ឱ្យ​ បើទៅ Barca បានត្រឹមជាកីឡាករសាមញ្ញម្នាក់ប៉ុណ្ណោះ, ទីបំផុត…

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1620

Philippe Coutinho បានក្លាយជាកីឡាករលើសតម្រូវការនៅ Barcelona ហើយត្រូវបានបញ្ចេញឱ្យ Bayern Munich ខ្ចីក្នុងរដូវក្ដៅឆ្នាំ២០១៩នេះ។



ខ្សែបម្រើប្រយុទ្ធជម្រើសជាតិប្រេស៊ីលវ័យ២៧ឆ្នាំ បានចាកចេញពី Liverpool ទៅ Barcelona ក្នុងខែមករាឆ្នាំ២០១៨ ក្នុងតម្លៃផ្ទេរមួយដែលអាចកើនដល់១៤២លានផោន។

កាលនៅ Anfield អតីតយុវជន Vasco da Gama ខាងលើជាតួសំខាន់បំផុតម្នាក់របស់ក្រុមហង្សក្រហម តែពេលទៅដល់ Nou Camp ស្ថានភាពរបស់គេមិនដូចកាលនៅអង់គ្លេសឡើយ។

គេបរាជ័យក្នុងការធានាកៅអីជម្រើស១១នាក់ដំបូងជាប់លាប់ ហើយក៏លែងស្ថិតក្នុងផែនការរបស់លោក Ernesto Valverde ក្រោយការទៅដល់របស់ Antoine Griezmann ស្របពេល Barca ក៏បានព្យាយាមនាំយក Neymar ត្រលប់ពី Paris St Germain មកវិញផងដែរ។ ទីបំផុតគេត្រូវចេញពី Nou Camp ទៅ Bayern លើកិច្ចសន្យាខ្ចី អមដោយជម្រើសទិញផ្ដាច់នៅដំណាច់រដូវកាល២០១៩-២០។

ការណ៍នេះនាំឱ្យគេនឹកឃើញដល់សម្ដីរបស់លោក Jurgen Klopp ដែលបានផ្ដល់ដំបូន្មានដល់ Coutinho ក្នុងខែឧសភាឆ្នាំ២០១៧។

កាលណោះ អ្នកចាត់ការ Liverpool និយាយប្រាប់ Coutinho ថា៖ «នៅនេះ(Liverpool)ហើយ ហើយនៅពេលអនាគតពួកគេនឹងសង់រូបសំណាកមួយដើម្បីជាការថ្លែងអំណរគុណដល់អ្នក។ បើទៅក្លិបផ្សេង ដូចជាទៅ Barcelona, Bayern Munich ឬ Real Madrid ជាដើម អ្នកនឹងគ្រាន់តែជាកីឡាករថ្មីម្នាក់ធម្មតាប៉ុណ្ណោះនៅទីនោះ។ នៅទីនេះ (Anfield) អ្នកអាចជាអ្វីមួយដែលពិសេសជាងនោះ»៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ Talksport

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖