+855 16 757 168     samnob@keiladaily.com
KD Logo

Alex Iwobi ទម្លាយមូលហេតុចេញពី Arsenal ទៅ Everton

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 350

ខ្សែបម្រើជម្រើសជាតិនីហ្សេរីយ៉ា Alex Iwobi បានផ្លាស់ពី Arsenal ទៅ Everton កាលពីថ្ងៃទី៨ខែសីហាឆ្នាំ២០១៩ ក្នុងតម្លៃ៣៥លានផោន ដែលជាការបញ្ចប់ការរួមរស់រយៈពេល១៥ឆ្នាំជាមួយក្លិបកាំភ្លើងធំ។

កីឡាករវ័យ២៣ឆ្នាំ និយាយថាគេចេញពី Arsenal ព្រោះគេចង់កសាងកេរ្តិ៍ឈ្មោះរបស់គេនិងដើម្បីរ៉ាប់រងទំនួលខុសត្រូវច្រើនជាងមុន។

Iwobi និយាយថា៖ «សំណើរបស់ Everton មានភាពទាក់ទាញខ្លាំងណាស់ដែលខ្ញុំមិនអាចបដិសេធបាន។ អ្នកចាត់ការបានប្រាប់ខ្ញុំថា[មានកៅអីមួយសម្រាប់អ្នក ហើយពួកយើងនឹងមើលថែអ្នក]។ នេះជាអ្វីដែលកីឡាករចង់ឮ។ គាត់បានផ្ដល់ទំនុកចិត្តលើខ្ញុំថាខ្ញុំនឹងធ្វើបានល្អ។ ខ្ញុំរួចរាល់សម្រាប់ការប្រជែងថ្មីនិងជំពូកថ្មីក្នុងជីវិតរបស់ខ្ញុំ។ នៅ Arsenal ខ្ញុំមានឈ្មោះជាកីឡាករយុវជនជានិច្ច ដូច្នេះសង្ឃឹមថាការផ្ទេរនេះខ្ញុំអាចកសាងកេរ្តិ៍ឈ្មោះសម្រាប់ខ្លួនឯងក្នុងក្របខ័ណ្ឌ Premier League និងបង្កើតប្រវត្តិសាស្ត្រជាមួយ Everton។ ហើយក៏សង្ឃឹមថាខ្ញុំអាចរ៉ាប់រងទំនួលខុសត្រូវច្រើនជាងមុនផងដែរ»៕


ប្រែសម្រួល៖ សានីត
ប្រភព&រូបថត៖ Skysports

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖