+855 16 757 168     samnob@keiladaily.com
KD Logo

Man Utd និង Inter មិនទាន់ត្រូវរ៉ូវគ្នារឿងផ្ទេរ Sanchez ដោយសារប្រទាំងប្រទើស​ត្រង់​ចំណុច​នេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 668

Manchester United និង Inter Milan នៅមិនទាន់ឈានដល់ការព្រមព្រៀងគ្នានៅឡើយទេជុំវិញកិច្ចព្រមព្រៀងផ្ទេរ Alexis Sanchez ទៅ Serie A ដោយសារកត្តាប្រាក់សប្ដាហ៍។

ខ្សែប្រយុទ្ធឈីលីវ័យ៣០ឆ្នាំមានប្រាក់សប្ដាហ៍គោល៣៩០,០០០ផោនក្នុងមួយសប្ដាហ៍នៅ Man Utd ខណៈ Inter ចង់ចេញលុយតិចជាងពាក់កណ្ដាលនៃទំហំប្រាក់សប្ដាហ៍របស់ Sanchez នេះពេលយកគេទៅអ៊ីតាលី។

Sanchez ក៏ចង់ចេញពី Old Trafford ដែរ តែ Man Utd ចាត់ទុកសំណើរបស់ Inter ថាមិនអាចទទួលយកបាន។

ដូច្នេះប្រសិនបើ Inter មិនដំឡើងលុយថ្លៃប្រាក់សប្ដាហ៍សម្រាប់ Sanchez បានមុនទីផ្សារផ្ទេរអឺរ៉ុបបិទនៅថ្ងៃទី២ខែកញ្ញាទេ នោះអតីតសមាជិក Udinese, Barcelona និង Arsenal ខាងលើនឹងបន្តនៅជាមួយ Man Utd យ៉ាងហោចដល់ខែមករាឆ្នាំក្រោយ៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ BBC

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖