+855 16 757 168     samnob@keiladaily.com
KD Logo

Evening Standard ផ្សាយថា Sancho ជាគោលដៅរបស់ Solskjaer នារដូវកាលក្រោយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 486

សារព័ត៌មាន Evening Standard បានចុះផ្សាយថាលោក Ole Gunnar Solskjaer បានត្រៀមលក្ខណៈរង់ចាំដល់រដូវក្ដៅឆ្នាំ២០២០ក្នុងការពង្រឹងតំបន់ប្រយុទ្ធ Manchester United ហើយក្នុងនោះ Jadon Sancho ស្ថិតក្នុងបញ្ជីជួរលើរបស់លោក។

អ្នកចាត់ការជនជាតិន័រវេសរូបនេះរីករាយក្នុងការឱ្យ Romelu Lukaku និង Alexis Sanchez ចាកចេញក្នុងរដូវក្ដៅ២០១៩នេះ ទោះបី Man Utd នៅសល់ជម្រើសស្ដួចស្ដើងក្នុងតំបន់ប្រយុទ្ធ ដោយមានត្រឹម Marcus Rashford, Anthony Martial និងយុវជន Mason Greenwood ក្ដី។

ទោះយ៉ាងនេះក៏ដោយ លោក Solskjaer មិនរហន់ក្នុងការស្វែងរកអ្នកជំនួសបន្ទាន់ឡើយ សូម្បីខ្សែប្រយុទ្ធអេស្ប៉ាញដែលកំពុងគ្មានក្លិប Fernando Llorente ក៏ដោយ ហើយលោកព្រមទាំងទទួលស្គាល់ថាវាពិបាកក្នុងការយកបានកីឡាករលំដាប់កំពូលមករួមក្រុមនៅក្នុងទីផ្សារខែមករាខាងមុខ។

កីឡាករវ័យ១៧ឆ្នាំ Greenwood អាចត្រូវបានដាក់លេងក្នុងជម្រើស១១នាក់ដំបូងចុងសប្ដាហ៍នេះ ខណៈ Martial មានបញ្ហាសាច់ដុំអំឡុងការប្រកួតចាញ់ Crystal Palace សប្ដាហ៍មុន។

ដោយឡែក សូមជម្រាបថា Sancho វ័យ១៩ឆ្នាំ ដែលជាអតីតយុវជន Watford និង Manchester City ទើបតែបានចុះកិច្ចសន្យាថ្មីរយៈពេលវែងជាមួយ Dortmund ដោយឡើងថ្លៃនឿយហត់ដល់១៩០,០០០ផោនក្នុងមួយសប្ដាហ៍៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ Evening Standard

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖