+855 16 757 168     samnob@keiladaily.com
KD Logo

ខ្សែការពារកណ្ដាលដ៏មានបទពិសោធម្នាក់របស់ Man Utd នឹង​ធ្វើតេស្ត​សុខភាព​នៅ Roma យប់នេះ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 329

សារព័ត៌មាន Sky ក្នុងប្រទេសអ៊ីតាលីអះអាងថា ខ្សែការពារកណ្ដាល Chris Smalling ជិតក្លាយជាសមាជិកថ្មីរបស់ AS Roma ហើយលើកិច្ចសន្យាខ្ចីពី Manchester United រយៈពេល១រដូវកាល តម្លៃ៣លានអឺរ៉ូ។

កីឡាករអង់គ្លេសវ័យ២៩ឆ្នាំរូបនេះបានទៅទីលានហ្វឹកហាត់របស់ Man Utd នៅថ្ងៃព្រហស្បតិ៍នេះដើម្បីបញ្ជាក់ពីការចាកចេញរបស់គេ និងត្រូវបានរំពឹងថាហោះទៅធ្វើតេស្តសុខភាពនៅអ៊ីតាលីនាពេលល្ងាច។

Man Utd និង Roma បានចាប់ផ្ដើមចរចាគ្នាកាលពីថ្ងៃអង្គារទី២៧ខែសីហាឆ្នាំ២០១៩។ ដំបូង Man Utd ស្នើតម្លៃ២០លានអឺរ៉ូសម្រាប់ការឱ្យខ្ចីនិងជម្រើសទិញផ្ដាច់ តែទីបំផុតសម្រេចយកជម្រើសខ្ចី១រដូវកាលដើម្បីចៀសវាងនីតិវិធីវែងឆ្ងាយដែលអាចប៉ះពាល់ដល់ការផ្ទេរ។

Smalling បច្ចុប្បន្នជាកីឡាករដែលនៅ Man Utd ច្រើនឆ្នាំជាងគេ តាំងពីផ្ទេរមកពី Fulham ក្នុងតម្លៃ៧លានផោនកាលពីឆ្នាំ២០១០។ តែក្នុងរដូវកាលថ្មីនេះគេមិនមានឈ្មោះក្នុងបញ្ជីប្រកួតអស់៣ប្រកួតរួចមកហើយ ក្រោយការមកដល់របស់ Harry Maguire។

Roma រដូវក្ដៅនេះបានព្យាយាមស្វែងរកខ្សែការពារកណ្ដាលសម្បូរបទពិសោធ ក្រោយការចាកចេញរបស់ Kostas Manolas ទៅ Napoli ក្នុងតម្លៃ៣៦លានអឺរ៉ូ។ តែការព្យាយាមយក Toby Alderweireld ពី Tottenham, Dejan Lovren ពី Liverpool និង Daniele Rugani ពី Juventus សុទ្ធតែបរាជ័យ។ ពួកគេបានទិញខ្សែការពារU21អ៊ីតាលី Gianluca Mancini ពី Atalanta ក្នុងតម្លៃ២០លានអឺរ៉ូ៕


ប្រែសម្រួល៖ រាជសម្ភារ
ប្រភព&រូបថត៖ Skysports

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖