+855 16 757 168     samnob@keiladaily.com
KD Logo

Ajax លក់ចេញតារាវ័យក្មេងដ៏មានទេពកោសល្យម្នាក់ទៀតហើយ

ទាញយក App វិបសាយកីឡាដេលី នៅក្នុងទូរស័ព្ទដៃរបស់អ្នក

PlayStore AppStore
| 1129

ខ្សែប្រយុទ្ធជម្រើសជាតិដាណឺម៉ាកវ័យ២១ឆ្នាំ Kasper Dolberg របស់ Ajax បានបំពេញការផ្ទេរទៅចូលរួមក្លិបបារាំង Nice ក្នុងតម្លៃ២០លានអឺរ៉ូ (២២.២លានដុល្លារ)។

Dolberg ដែលបានផ្លាស់ពី Silkeborg IF មក Ajax ក្នុងឆ្នាំ២០១៦ បានចូលលេងជាង១០០ប្រកួតសម្រាប់ក្លិបហុល្លង់មួយនេះ និងបានរួមចំណែកជួយក្រុមឈ្នះពាន២ក្នុងស្រុករដូវកាលមុន។

Dolberg បានឈ្នះពានកីឡាករវ័យក្មេងឆ្នើមបំផុតក្នុងលីគហុល្លង់ Dutch Football Talent of the Year ប្រចាំរដូវកាល២០១៦-១៧។

នៅក្រុមជម្រើសជាតិវិញ គេឡើងចូលក្រុមធំដាណឺម៉ាកតាំងពីឆ្នាំ២០១៦ ចូលលេងបាន១៣លើក និងស៊ុតចូល៣គ្រាប់។


គួរជម្រាបផងដែរថា ក្លិប Nice ទើបតែត្រូវបានមហាសេដ្ឋីអង់គ្លេស Sir Jim Ratcliffe បំពេញការទិញយកក្នុងសប្ដាហ៍នេះ៕


ប្រែសម្រួល៖ គជសារ
ប្រភព&រូបថត៖ Goal

សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖

ពាក្យទាក់ទង៖