Robert Lewandowski បានចុះកុងត្រាថ្មី៤ឆ្នាំទៀតនៅ Bayern Munich ដែលមានសុពលភាពដល់ឆ្នាំ២០២៣។
ខ្សែប្រយុទ្ធជម្រើសជាតិប៉ូឡូញរកបាន១៩៧គ្រាប់ក្នុងចំណោម២៤៦ប្រកួតគ្រប់កម្មវិធីតាំងពីចូលរួមពី Borussia Dortmund នៅ៥ឆ្នាំមុន។
កីឡាករវ័យ៣១ឆ្នាំនិយាយថា Bayern Munich បានក្លាយជាផ្ទះរបស់គេ ហើយគេមានមោទកភាពដែលបានរួមចំណែកជាផ្នែកមួយរបស់ក្លិប។
Lewandowski ជាកីឡាករទី៣ដែលរកបានច្រើនគ្រាប់នៅ Bayern Munich បន្ទាប់ពីលោក Gerd Muller (៣៩៨គ្រាប់) និងលោក Karl-Heinz Rummenigge (២១៧)
គេក៏ជាកីឡាករបរទេសដែលរកបានច្រើនក្នុងប្រវត្តិសាស្ត្រ Bundesliga ដោយរកបាន២០៧នៅក្របខណ្ឌកំពូល បូកទាំង Bayern Munich និង Dortmund៕
ប្រែសម្រួល ៖ តេជះ
ប្រភព ៖ bbc
សូមប្រិយមិត្តជួយ Subscribe ឆានែលយូធូបរបស់យើងខ្ញុំផង៖